ខេត្តកណ្តាល ៖ គំនរដែកអេតចាយមួយកន្លែងស្ថិតនៅក្នុងភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ត្រូវបានភ្លើងឆេះដោយពុំដឹងមូលហេតុ ដែលហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ។
ទោះជាយ៉ាងណាភ្លាមៗនោះលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកបានស្នើសុំអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ដែលមានខាងស្នងការដ្ឋាននគរបាលខេត្តកណ្តាល១គ្រឿង អធិការនគរបាលស្រុកលើកដែក១គ្រឿង អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ១គ្រឿង និងឡានអធិការដ្ឋាននគរបាលស្រុកពាមរក៍ខេត្តព្រៃវែង១គ្រឿង មកជួយបាញ់ពន្លត់ រហូតមកដល់វេលាម៉ោងប្រហែលជារសៀល ទើបគ្រប់គ្រងស្ថានការណ៍និងបានធូស្រាលបន្តិចហើយ។
អេស្កាវ៉ាទ័រ១គ្រឿងកបានកាយយដែកអេតចាយពីខាងឆេះយកមកដាក់ម្តុំដើម្បីងាយស្រួលអោយឡានបាញ់ទឹកពន្លត់ ដែលមានកម្លាំងនគរបាលខេត្តកណ្តាល កម្លាំងប៉ូលិស ប៉េអឹម ប្រជាការពារភូមិស្រុកលើកដែក សហការជាមួយ នគរបាលស្រុកកៀនស្វាយ និងនគរបាលស្រុកពាមរក៍ ញ៉ាប់ដៃញ៉ាប់ជើងក្នុងការជួយអន្តរាគមន៍ផងដែរ។
ក្នុងករណីនេះដែរសមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ប្រាប់ពីមូលហេតុនៃការឆេះនេះបានទេ។ ប៉ុន្តែបើតាមប្រភពព៌តមានបាននិយាយដាក់ការសង្ស័យថា បណ្តាលមកពីផ្ទុះកំប៉ុងហ្គាសខាងក្រោម ទើបក្លាយជាអណ្តាតភ្លើងឆេះបែបនេះ ព្រោះគំនរអេតចាយមានដែក និងកំប៉ុងគ្រប់ប្រភេទ៕
ចែករំលែកព័តមាននេះ