ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលព្រហ្មកំរិតធ្ងន់ ខេត្តសៀមរាបបានឱ្យដឹងថា ដោយមានការបញ្ជា និងក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ បានចុះឃាត់ខ្លួនបុរស២ នាក់ អនុវត្តដីការបស់តុលាការដែលបានប្រព្រឹត្តបទល្មើសធ្វើឱ្យខូចខាតដោយចេតនា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ។
ហេតុការណ៍ចុះប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង១១និង០០ នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ទោសុខ ម៉េងអៀង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងក្រោមឱវាទចុះទៅដល់សហការជាមួយមួយនគរបាលមូលដ្ឋាន ស្រុកបន្ទាយស្រី អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាប លេខ: ០៩,១១ ចុះថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ ចេញដោយលោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរ បង្គាប់ឱ្យចាប់ខ្លួន ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ ជាលទ្ធផល កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ចាប់ខ្លួន ជនត្រូវចោទបានចំនួន០២នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ម៉ោញ អំ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ដែលបានប្រព្រឹត្តបទល្មើសធ្វើអោយខូចខាតដោយចេតនា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ កន្លែងកើតហេតុ នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
២-ឈ្មោះ អឿន រិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ បានប្រព្រឹត្តបទល្មើសធ្វើឱ្យខូចខាតដោយចេតនា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ កន្លែងកើតហេតុភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
បច្ចុប្បន្ន ជនត្រូវចោទទាំង ០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញនៃការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់ រៀបចំបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ បន្ទាប់ពីមានដេការពី លោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរបង្គាប់ចាប់ខ្លួន៕
ចែករំលែកព័តមាននេះ