ចិនប្រុស-ស្រីបម្រុងនាំថ្នាំឆ្លងដែនជាង១២គីឡូក្រាម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានី កាលពីថ្ងៃទី២៨ មករា បានសម្រេចធ្វើការចោទប្រកាន់ជនជាតិចិន២នាក់ ពីបទ.រក្សាទុក…
រាជធានីភ្នំពេញ ៖ លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានី កាលពីថ្ងៃទី២៨ មករា បានសម្រេចធ្វើការចោទប្រកាន់ជនជាតិចិន២នាក់ ពីបទ.រក្សាទុក…
រាជធានីភ្នំពេញ ៖ លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានី កាលពីថ្ងៃទី២៨ មករា បានសម្រេចធ្វើការចោទប្រកាន់ជនជាតិចិន២នាក់ ពីបទ.រក្សាទុក ដឹកជញ្ជូន នឹងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នឹងចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
ជនសង្ស័យម្នាក់ឈ្មោះ PENG JIAN ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរចុងភៅធ្វើម្ហូបចិន និងម្នាក់ឈ្មោះ CAI HUI JU ភេទស្រី អាយុ៣៩ឆ្នាំ នាយកក្រុមហ៊ុនភាគហ៊ុនចិនមួយក្នុងការស្ថាបនាព្រលានយន្តហោះថ្មី ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យទាំង២ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនាយ កដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០២១ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន រាជធានីភ្នំពេញ ដោយមានការដកហូតវត្ថុតាងថ្នាំញៀនប្រមា ណជាង១២ គីឡូក្រាម ខណៈពួកគេបានយកទៅផ្ញើនៅក្រុមហ៊ុនចិនមួយ ។
បើតាមសមត្តកិច្ចបានបង្ហើបឲ្យដឹងថា ជនសង្ស័យទាំង២ នាក់ដែលពាក់ពន្ធនឹងករណីរក្សាទុក ដឹកជញ្ជូន នឹងជួញ ដូរគ្រឿងញៀនខុសច្បាប់ជាង១២គីឡូក្រាមនោះ ផ្តើមចេញពីដំបូងជនសង្ស័យជាស្ត្រីឈ្មោះ CAI HUI JU បានទទួលការណែនាំពីបុរសជនជាតិចិនដូចគ្នា ឲ្យជួយយកកញ្ចប់(គ្រឿងញៀន មេតំហ្វេតាមីន)ទៅផ្ញើក្រុមហ៊ុនមួយ ដើម្បីនាំចេញបន្តទៅក្រៅប្រទេស ។
ពេលនោះឈ្មោះ CAI HUI JU បានពឹងពាក់ឈ្មោះ PENG JIAN ជាចុងភៅឲ្យយកកញ្ចប់ថ្នាំ ញៀនទៅផ្ញើក្រុមហ៊ុនខាងលើ ដោយឲ្យកម្រៃជើងសារ២០០ ដុល្លារអាមេរិក ។ លុះពេលជនសង្ស័យរូបនោះយកឥវ៉ាន់ទៅដល់ក្រុមហ៊ុនបញ្ញើនោះ ក៏ត្រូវកម្លាំងសមត្តកិច្ចនគរបាលនាយដ្ឋានសន្តិសុខផ្ទៃក្នុង សហការជាមួយក្រុមហ៊ុន បានធ្វើការឃាត់ខ្លួន រួចបន្តទៅចាប់ស្ត្រីចិនម្នាក់នោះទៀត ៕
ចែករំលែកព័តមាននេះ