ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដឹកនាំ​ដោយ​លោក​បៃ​ដិ​ន ​បន្តឹង​​សំឡេង​ចំពោះ​ពួក​តា​លី​បង់

8 ខែ មុន

សហរដ្ឋអាមេរិក​-​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ កាល​ពី​ថ្ងៃ​ទី​២៨ មក​រា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​ចោទប្រកាន់​​ពួក​​តា​លី​បង់​ថា មិន​គោរព​បណ្ដា​ការ​សន្យា​ដែល​បាន​ធ្វើ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​សន្តិ​ភាព ដែល​ចុះហត្ថលេខា​ជាមួយ​សហរដ្ឋអាមេរិក កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ ។…

សហរដ្ឋអាមេរិក​-​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ កាល​ពី​ថ្ងៃ​ទី​២៨ មក​រា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​ចោទប្រកាន់​​ពួក​​តា​លី​បង់​ថា មិន​គោរព​បណ្ដា​ការ​សន្យា​ដែល​បាន​ធ្វើ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​សន្តិ​ភាព ដែល​ចុះហត្ថលេខា​ជាមួយ​សហរដ្ឋអាមេរិក កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ ។ កា​រដក​កងទ័ព​អា​មេ
រិ​ក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​គ្រោង​ធ្វើ​នា​ខែឧសភា​ខាង​មុខ​នេះ​នឹង​អាច​មានការ​យឹត​យ៉ាវ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ដំបូង​ចាប់តាំងពី​លោក​ចូ បៃ​ដិ​ន ឡើង​កាន់​អំណាច​មក អ្នកនាំពាក្យ​មន្ទីរ​​ប៉ង់​តា​ហ្គោ​ន លោក JOHN KIRBY បាន​ស​ម្ដែ​ង​ពី​ការ​មិន​សប្បាយចិត្ត​របស់​រដ្ឋការ​អា​មេ
រិ​ក​ថ្មី​ចំពោះ​ពួក​តា​លី​បង់​ដែល​បំផ្លាញ​កិច្ចព្រមព្រៀង​ចុះហត្ថលេខា​ជាមួយ​សហរដ្ឋអាមេរិក សម្រាប់​ការ​ដកថយ​ទាំងស្រុង​នៃ​កង​ទាហានអា​មេ​រិ​ក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​នា​ខែឧសភា​ខាង​មុខ​នេះ ។

នៅ​មាន​ទាហាន​អា​មេ​រិ​ក​២.៥០០​នាក់​ទៀត ស្ថិត​នៅ​អា​ហ្គ​ហ្គា​នី​ស្ថាន​ភាគច្រើន​ទទួល​បន្ទុក​បេសកកម្ម​ប្រឆាំង​ភេរវកម្ម ហើយ​ពុំ​ទាន់​មានការ​សម្រេចចិត្ត​ណាមួយ​ត្រូវ​បាន​ប្រកាន់​យក​នៅ​ឡើយ ដោយ​ប្រមុខ​សេត​វិមាន​ថ្មី​លើ​វាសនា​ទាហាន​ទាំងនោះ ឬ​ក៏​កាលបរិច្ឆេទ​ណា​សម្រាប់​ការ​ដក​នោះ​នៅឡើយ ។

លោក JOHN KIRBY បន្ត​ថា ពួក​តា​លី​បង់​មិន​គោរព​បណ្ដា​ការ​សន្យា និង​ថា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​ថ្មី លោក LLOYD AUSTIN កំពុង​សិក្សា​សំណុំរឿង​នោះ និង​បាន​ពិភាក្សា​ពី
បណ្ដា​ដំណាក់កាល​ខាង​មុខ​នានា​ជាមួយ​បណ្ដា​ដៃ​គូ​និង​សម្ព័ន្ធមិត្ត​ក្នុង​ផ្ទៃ​អូតង់ ។

តាម​កិច្ចព្រមព្រៀង​ការ​ដកទ័ព​អា​មេ​រិ​ក ដែល​ជា​ការ​សន្យា​មួយ​ក្នុង​ចំណោម​ការ​សន្យា​ពេល​ឃោសនាបោះឆ្នោត​របស់​លោក​ដូ​ណា​ល់ ត្រាំ មាន​លក្ខខណ្ឌ​នានា​សម្រាប់​ពួក​តា​លី​បង់ គឺ​រារាំង​បណ្ដា​ក្រុម​ភេរវកម្ម​មិន​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ចេញពី​បណ្ដា​តំបន់​ដែល​ពួក​គេ​ត្រួតត្រា កាត់​បន្ថយ​អំពើ​ហិង្សា និង​បើក​ធ្វើការ​ចរចា​សន្តិភាព​ជាមួយ​អាជ្ញាធរ​ក្រុង​កា​ប៊ុល ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo