ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមកត់សម្គាល់ឃើញនាថ្ងៃទី២៨ មករា នូវអ្នកឆ្លងវីរុស COVID-19 ថ្មីៗពុំធ្លាប់មានចាប់តាំងពីជិត២ខែមកហើយជាមួយអ្នកឆ្លងថ្មីជាង៨០នាក់ ជម្រុញឲ្យអាជ្ចាធរបើកយុទ្ធនាការធ្វើតេស្តលើមនុស្សច្រើនសិបពាន់នាក់ ។
នោះជាចំនួនអ្នកឆ្លងច្រើនបំផុតថ្មីសម្រាប់ប្រទេសដែលទទួលការសរសើរចំពោះការគ្រប់គ្រងការឆ្លងបានល្អ ដោយមានអ្នកឆ្លងត្រឹមតែជាង១.៥០០នាក់ និងអ្នកបាត់បង់ជីវិតតែ៣៥នាក់មុនមានអ្នកឆ្លងថ្មីៗកំណត់ឃើញនាថៃ្ងទី២៨ មករា ។
ការឆ្លងបច្ចុប្បន្នកើតមានក្នុងខេត្តហៃឌុងនិងក្វាងនិញ ភាគខាងជើងប្រទេសពិតជាការឆ្លងដ៏ស្មុគស្មាញ និងធ្ងន់ធ្ងរបំផុត ដែលវៀតណាមពុំធ្លាប់ជួបប្រទះពីមុនមក ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកវូឌឹកដាម ថ្លែងថា គោលដៅរបស់យើងគឺដាក់តំបន់ទាំងនេះឲ្យនៅដាច់ពីគេហើយប្រយុទ្ធប្រឆាំងការឆ្លង ដើម្បីរារាំងការឆ្លងកុំឲ្យរាលដាលលឿនតាមដែលអាចធ្វើទៅបាន ។
នៅខេត្តហៃឌុងបណ្ដាអ្នកឆ្លងអាចទាក់ទិនជាមួយកម្មការនីម្នាក់ ដែលធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ពេលទៅដល់ទីក្រុងអូសាកាជប៉ុន ។ នារីរូបនោះផ្ទុកវីរុសប្រភេទឆ្លងខ្លាំងបំផុតដែល
រកឃើញដំបូងគេនៅប្រទេសអង់គ្លេស ហើយបានចម្លងមកមិត្តរួមការងារមួយចំនួននៅរោងចក្រមុនចាកចេញពីប្រទេស ។ ទីក្រុងដែលមានរោងចក្រនោះបានត្រូវបិទចំណែកបុគ្គលិកពេទ្យចាប់ផ្ដើមធ្វើតេស្តលើមនុស្សច្រើនសិបពាន់នាក់ក្នុងតំបន់ ។
នៅខេត្តក្វាងនិញជាប់ព្រំដែនចិនមនុស្សម្នាក់ ក្នុងចំណោមមនុស្សដែលឆ្លងជាអ្នកទទួលខុសត្រូវម្នាក់ខាងផ្នែកសន្តិសុខនៃព្រលានយន្តហោះ អន្តរជាតិវ៉ានដុងជាកន្លែងដែលបណ្ដាអ្នកដំណើរអន្តរជាតិដាក់ឲ្យធ្វើចត្តាឡីស័កពេលមកដល់ ។ ព្រលានយន្តហោះនោះត្រូវបិទទ្វារ ចំណែកបណ្ដារថយន្តត្រូវហាមឃាត់មិនឲ្យចាកចេញឬចូលក្នុងខេត្ត ។
ការរកឃើញអ្នកឆ្លងវីរុសច្រើនបែបនេះគឺក្នុងពេលដែលបក្សកុំមុយនីស្តវៀតណាមកំពុងធ្វើ
សមាជលើកទី១៣ ចាប់តាំងពីថ្ងៃទី២៦ មករាមកសំដៅជ្រើសតាំងមេដឹកនាំសំខាន់ៗសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ