ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! ខ្ទេច​អស់ទាំង​សងខាង ​ចុះ មនុស្សវិញនោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​ម៉ាក​PORSCHE បើកបរ​ក្នុង​ស្ថានភាព​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ មក​ដល់​ផ្លូវបែក​ជា​បួន​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​បុក​គ្នា​ជាមួយនឹង​រថយន្ត TOYOTA ព្រូស បណ្តាល​អោយ​ខ្ទេច​ខូចខាត​ទាំង​សងខាង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​ម៉ាក​PORSCHE បើកបរ​ក្នុង​ស្ថានភាព​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ មក​ដល់​ផ្លូវបែក​ជា​បួន​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​បុក​គ្នា​ជាមួយនឹង​រថយន្ត TOYOTA ព្រូស បណ្តាល​អោយ​ខ្ទេច​ខូចខាត​ទាំង​សងខាង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​រំលង​អ​ធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​29 ខែមករា ឆ្នាំ​2021 ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​2 ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ជំនាញ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​TOYOTA ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2AX0124 បើកបរ​តាម​បណ្តោយ​ផ្លូវ​335 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​រថយន្ត​ព្រូស​ខាងលើ​នេះ​ចង់​បើក​ទៅ​ត្រង់​មិន​បាន​ប្រយ័ត្ន​នឹង​បន្ថយល្បឿន​នោះ​ទេ ក៏​ស្រាប់តែ​មាន​រថយន្ត​របស់​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើករថយន្ត​សេរី​ទំនើប​ម៉ាក PORSCHE ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BB5005 បើកបរ​តាម​បណ្តោយ​ផ្លូវ​566 ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក៏​បើក​ល្បឿន​លឿន​ដូច​គ្នា​ទើប​រថយន្ត POROSCHE​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​បុក​ចំ​រថយន្ត​ព្រូស​បណ្តាល​អោយ​រង​ការ​ខូចខាត​រថយន្ត​POROSCHE ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​នឹង​ផ្ទុះ​ពោង​ទាំង​សងខាង ។

រីឯ​រថយន្ត​TOYOTA ព្រូស​វិញ​ខ្ទេច​អស់​មួយ​ជំ​ហៀ​ង​ខាងស្តាំ​នឹង​ដាច់​កាឡេ​កង់​ខាងស្តាំ​ដូច​គ្នា ថែម​ទាំង​កាង​ខាងក្រោយ​ខ្ទេច​អស់​មួយ​ជំ​ហៀ​ង​ផង​ដែរ សំណាងល្អ​ហើយ​ដែល​អ្នកបើកបរ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត គ្រាន់តែ​ខូចខាត​សម្ភារៈ​ទាំង​សងខាង​តែ​ប៉ុណ្ណោះ​ភ្លាម​ៗ​នោះ​ដែល​រថយន្ត​របស់​ជនជាតិ​ចិន​បាន​រត់គេច​ខ្លួន ទៅ​តាម​រថយន្ត​គ្នា​របស់​ពួក​គាត់​បាត់​ស្រមោល និង​មាន​តំណាង​របស់​ពួក​គាត់​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ចរចា​គ្នា ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ រថយន្ត​ភាគី​ទាំង​សងខាង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះ​ស្រា​គ្នា​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង