សហរដ្ឋអាមេរិក ៖ ប៉ូលិសមូលដ្ឋានបានរាយការណ៍ថា ការធ្លាយសារធាតុគីមីអាហ្សូតរ៉ាវក្នុង
រោងចក្រកសិ-ម្ភូបអាហាររមួយនៅភាគឦសាន ទីក្រុង ATLANTA រដ្ឋចចជៀ កាលពីថ្ងៃទី២៨
ខែមករា ឆ្នាំ២០២១ បណ្ដាលឲ្យមនុស្ស៦នាក់ត្រូវបាត់បង់ជីវិត ហើយមនុស្សប្រមាណ១០នាក់ទៀតរងរបួស ត្រូវបញ្ជូននទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ។
បណ្ដាតុល្យការដំបូងៗបានរៀបរាប់ពីមនុស្សបាត់បង់ជីវិត៥នាក់នៅនឹងកន្លែងកើតហេតុ ដោយសារការធ្លាយសារធាតុគីមី តែមិនបណ្ដាលឲ្យមានការផ្ទុះឡើយ ។ មូលហេតុនៃគ្រោះថ្នាក់នោះនៅមិនទាន់ដឹងនៅឡើយ ហើយវាកើតមានកាលពីថ្ងៃទី២៨ ខែមករា វេលាម៉ោង១០ព្រឹកម៉ោងក្នុងស្រុក នៅរោងចក្រមានឯកទេសខាងកែច្នៃសាច់បក្សីមួយកន្លែង ស្ថិតនៅក្នុងតំបន់ HALL នៃរដ្ឋចចជៀ នាភាគអាគ្នេយ៍សហរដ្ឋអាមេរិក ។
ក្នុងចំណោមជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ៣នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ សិស្សនៃបណ្ដាសាលាស្ថិតនៅជុំវិញរោងចក្រនោះត្រូវបង្ខាំងមួយរយៈមិនឲ្យចេញពីថ្នាក់ ដោយព័ត៌មានដំបូងៗរាយការណ៍ខុសនិយាយពីការផ្ទុះគីមីមួយ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ