ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​នៃ​ជម្លោះ​នៅ​តៃវ៉ាន់​ រវាង​ចិន​និង​អា​មេ​រិ​ក​​​កាន់តែ​ច្បាស់​ រហូត​ចិន​ព្រមាន

3 ឆ្នាំ មុន

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ រដ្ឋាភិបាល​ចិន​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​២៨ មក​រា បន្ទាប់​ពី​បង្កើន​​សកម្ម​ភាព​យោធា​នៅ​តាម​បណ្ដា​ច្រកចូល​កោះ​តៃវ៉ាន់​ថា ការ​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់​នឹង​នាំ​ទៅ​រក​ជម្លោះ​ដោយ​អាវុធ​មួយ ។ ចិន​ដែល​ចាត់​ទុក​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​នៃ​ដែនដី​ខ្លួន​នោះ សង្ស័យ​រដ្ឋការ​តៃវ៉ាន់​ចង់​ប្រកាស​ឯក​រាជ្យ​នោះ ខណៈ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី…

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ រដ្ឋាភិបាល​ចិន​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​២៨ មក​រា បន្ទាប់​ពី​បង្កើន​​សកម្ម​ភាព​យោធា​នៅ​តាម​បណ្ដា​ច្រកចូល​កោះ​តៃវ៉ាន់​ថា ការ​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់​នឹង​នាំ​ទៅ​រក​ជម្លោះ​ដោយ​អាវុធ​មួយ ។

ចិន​ដែល​ចាត់​ទុក​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​នៃ​ដែនដី​ខ្លួន​នោះ សង្ស័យ​រដ្ឋការ​តៃវ៉ាន់​ចង់​ប្រកាស​ឯក​រាជ្យ​នោះ ខណៈ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី TSAI ING WEN វិនិច្ឆ័យ​ដំណើរការ​នោះ​ថា​គ្មាន​​ប្រយោជន៍ ខណៈ​ដែល​លោកស្រី​ចាត់​ទុក​ថា ឯករាជ្យ​នោះ​ទទួល​បាន​រួច​ទៅ​ហើយ ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​ចិន​លោក WU QIAN ថ្លែង​ថា បណ្ដា​សកម្មភាព​យោធា​ដែល​កងទ័ព​ចិន​បាន​ធ្វើ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​គឹ​ចាំបាច់ ដើម្បី​ប្រឈម​មុខ​នឹង​សភាពការណ៍ បច្ចុប្បន្ន និង​ដើម្បី​ថែរក្សា​អធិបតេយ្យភាព​និង​សន្តិសុខ​ជាតិ ។ នោះ​ក៏​ជា​ការ​ឆ្លើយ​តប​ដ៏​មហោឡារិក​ចំពោះ​​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ និង​បណ្ដា​ការ​បង្កហេតុ​របស់​កងកម្លាំង​ដែល​គាំទ្រ​ឯករាជ្យ​ភាព​តៃវ៉ាន់ ។ ពួក​អ្នកលេង​ជាមួយ​ភ្លើង​នឹង​ត្រូវ​ភ្លើង​រលាក​ហើយ​ការ​ប្រកាស​ឯករាជ្យ​តៃវ៉ាន់​មាន​ន័យ​ថា​សង្គ្រាម ។

ការ​បង្កើន​សកម្មភាព​យោធា​របស់​ចិន​ជួន​ពេល​គ្នា​នឹង​ការ​មក​ដល់​នៃ​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក​១​គ្រឿង​និង​ក្រុម​នាវាចម្បាំង​របស់​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ ការ​បង្កើន​ការ​ហោះហើរ​របស់​កង​យន្តហោះ​ចម្បាំង​ចិន​ក្នុង​តំបន់​ការពារ​អាកាស​តៃវ៉ាន់​ជា​ការ​ឆ្លើយ​តប​ចំពោះ​បណ្ដា​ទិស​ដៅ​ដែល​កំណត់​ដោយ​ក្រុង​ប៉េ​កាំ​ង ។

លោកANTOINE BONDAZ អ្នកឯកទេស​ពី​ចិន​និយាយ​ថា នោះ​ហើយ​ជា​បំណង​របស់​ក្រុង​ប៉េ​កាំ​ង ។ យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​២៨​គ្រឿង​និង​បណ្ដា​យន្តហោះ​ប្រដេញ​ចិន បាន​ហោះ​ហើរ​ពីលើ​តំបន់​ការពារ​អាកាស​របស់​តៃវ៉ាន់​នា​ពេល​ថ្មី​ៗ​នេះ ។ លោក ANTOINE BONDAZ អ្នកឯកទេស​ពី​ចិន​នៃ​មូលនិធិ​ដើម្បី​ស្រាវជ្រាវ​យុទ្ធសាស្ត្រ FRS បាន​ធ្វើការ​កត់ត្រា​ថា និយាយ​ពី​ការ​លុកលុយ​បែប​នោះ​របស់​កង​យន្តហោះ​ចិន​មាន​ជាង​៣៨០​លើក​ក្នុង​ឆ្នាំ​២០២០ និង​៥៣​លើក​សម្រាប់​តែ​២៥​ថ្ងៃ​ដំបូង​នៃ​ខែមករា​២០២១​តែ​ប៉ុណ្ណោះ ។

តាម​អ្នក​ស្រាវជ្រាវ​រូប​នោះ​ថា ទិស​ដៅ​របស់​ចិន​គឹ​សាកល្បង​កិច្ច​ការពារ​អាកាស​របស់​តៃ​វ៉ា​ន់​បំភ័យ​ប្រជាជន​កោះ​តៃវ៉ាន់ ដោយ​បង្ហាញ​ឧត្ដមភាព​យោធា​ចិន និង​ក៏​ជា​ការ​បញ្ជូន​សារ​មួយ ចំពោះ​ក្រុង​វ៉ា​សិ​ុ​ន​តោន​ដើម្បី​សាកមើល​ការ​ធានា​ខាង​សន្តិសុខ​របស់​អា​មេ​រិ​ក​ចំពោះ​តៃវ៉ាន់ ។
ចំណែក ការិយាល័យ​កិច្ចការ​តៃវ៉ាន់​ជា​អ​ង្គការ​មួយ​របស់​រដ្ឋាភិបាល​ចិន អះអាង​កាលពី​ថ្ងៃ​ទី​២៧​មក​រា​ថា សមយុទ្ធ​យោធា​ទាំងនោះ​គឺជា​ការ​ព្រមាន​ជា​មហោឡារិក​មួយ ចំពោះ​សហរដ្ឋ
អា​មេ​រិ​ក​និង​ពួក​អ្នក​ឯករាជ្យ​និយម​តៃវ៉ាន់ ។ យើងនឹង​មិន​បោះបង់​ចោលការ​ប្រើ​កម្លាំង​មួយ​ឡើយ។

ចំណែង​រដ្ឋការ​ថ្មី​របស់​លោក​ចូ​បៃ​ដិ​ន កាលពីថ្ងៃ​ទី​២៤ មក​រា បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ USS
ROSEVELT និង​ក្រុ​ន​នាវាចម្បាំង​របស់​នាវា​នេះដែល​មាន​នាវា​ពិឃាត​ច្រើន​គ្រឿង​ទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង ដែល​បែប​នោះ​បង្ហាញ​ថា​ជម្លោះ​ពិតជា​មាន​កាន់តែ​ច្បាស់ ៕ ដក​ស្រង់​ចេញពី វេបសាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ