ស្ងាត់ៗ! អតីត Miss Grand Cambodia 2018 ឌី លីកា ជិតដល់ថ្ងៃពិសេសហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កញ្ញា ឌី លីកា អតីត Miss Grand Cambodia 2018…
រាជធានីភ្នំពេញ ៖ កញ្ញា ឌី លីកា អតីត Miss Grand Cambodia 2018…
រាជធានីភ្នំពេញ ៖ កញ្ញា ឌី លីកា អតីត Miss Grand Cambodia 2018 ស្ងាត់ៗដល់ពេលរកឃើញគូស្នេហ៍បាត់ទៅហើយ។ កញ្ញា នឹងលាភាពនៅលីវឆាប់ៗនេះហើយ ដោយនាងនឹងរៀបការក្នុងអំឡុងដើមខែកុម្ភៈខាងមុខនេះ។
ឌី លីកា បានបង្កាត់ភ្លើងស្នេហ៍ច្រើនឆ្នាំមកហើយ។ ហើយ ឌី លីកា បានសម្រេចចិត្តចូលរោងការនៅថ្ងៃទី៥ និងទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុននេះ ដោយមានភ្ញៀវប្រមាណ៧០០នាក់ចូលរួម ព្រមទាំងមានអ្នកសិល្បៈ២០តុផងដែរ។ នេះជាអតីតម្ចាស់មកុដឯក២០១៨ ដំបូងគេបានចូលរោងការ ដែលម្ចាស់មកុដផ្សេងៗទៀតកម្រនឹងបានគិតដល់រឿងស្នេហាណាស់។
ឌី លីកា បានថ្លែងថា នាងយល់ចិត្តគ្នាតាំងពីមុនប្រឡងម្ល៉េះ ក្រោយពេលស្វែងយល់គ្នា ទើបឈានដល់ការរៀបការតែម្តង។ ការណ៍ពិត ជីវិតអាពាហ៍ពិពាហ៍យើងទាំង២ នឹងកើតមានតាំងពី២០២០ តែដោយសារកូវីដ ទើបត្រូវរំសាយម្តងហើយម្តងទៀត ទើបតែពេលនេះលៃលកបាន។
ឌី លីកា បានថ្លែងបន្តថា នាងការនៅពិភពថ្មីសែនសុខ ដោយមានការរៀបចំនៅទីនោះទាំងព្រឹកល្ងាចពេញធឹងតែម្តង។ ឯក្រោយរៀបការប្រហែលជាបន្តសិល្បៈខ្លះៗ មិនឈប់ទេហើយ ចំណាយពេលលក់ផលិតផលអនឡាញឱ្យបានច្រើន ព្រោះពេលនេះកំពុងជោគជ័យបណ្តើរៗច្រើន។
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ