ដឹងប្រពន្ធមានសហាយភ្លាម ប្តីរូបនេះក៏លែងចង់រស់?
- រតនគិរី
ខេត្តរតនគិរី ៖ ហេតុការណ៍ក្រឡាប់រថយន្តមួយគ្រឿងដែលគេដឹងថា ដោយសារអ្នកបើកបរខឹងប្រពន្ធមានសហាយក៏លែងចង់រស់បើករថយន្តរហូតក្រឡាប់ តែសំណាងល្អ មិនបណ្តាលឱ្យថ្នាក់ដល់ជីវិតនោះទេ ដោយគ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ ។ ហេតុការណ៍កើតឡើង កាលពីនៅវេលាម៉ោងប្រហែល១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ មករា ២០២១ ស្ថិតនៅចំណុចភូមិប៉ាអរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតគិរី ។

តាមប្រភពពីអធិការស្រុកអូរយ៉ាដាវបានឱ្យដឹងថា រថយន្តខាងលើ មានស្លាកលេខ2A-021 ជារបស់ក្រុមហ៊ុន «ហងអាញយ៉ាឡាយអូរយ៉ាដាវ» ។ រីឯអ្នកបើកបរនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ ព្រោះបានរត់ចោលរថយន្តបាត់ស្រមោល ។

ទាក់ទិនករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវប្រភពក្រៅផ្លូវការថា កើតឡើងបន្ទាប់ពីដឹងថា ប្រពន្ធមានសហាយក៏ខឹងឈឺចិត្តលែងមិនចង់រស់ ស្រាប់តែបើករថយន្តទាំងកំហឹងនិងល្បឿនលឿន ហើយជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់បែបនេះ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ