មូលហេតុលម្អិតដែលមហាហង្សដាច់ចិត្តពី សេង រដ្ឋា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅទីបំផុតវិវាទដ៏ចម្រូងចម្រាស់រវាងកញ្ញា សេង រដ្ឋា Miss Grand Cambodia 2020 និងគណៈកម្មការរៀបចំត្រូវបានបញ្ចប់ហើយ។…
រាជធានីភ្នំពេញ ៖ នៅទីបំផុតវិវាទដ៏ចម្រូងចម្រាស់រវាងកញ្ញា សេង រដ្ឋា Miss Grand Cambodia 2020 និងគណៈកម្មការរៀបចំត្រូវបានបញ្ចប់ហើយ។…
រាជធានីភ្នំពេញ ៖ នៅទីបំផុតវិវាទដ៏ចម្រូងចម្រាស់រវាងកញ្ញា សេង រដ្ឋា Miss Grand Cambodia 2020 និងគណៈកម្មការរៀបចំត្រូវបានបញ្ចប់ហើយ។ នេះបើយោងតាមការបង្ហោះជាផ្លូវការមុននេះ។
នៅលើផេក Miss Grand Cambodia បានសរសេរបង្ហោះកាលពីរសៀលថ្ងៃទី២៨ មករា ឆ្នាំ២០២១ថា «បន្ទាប់ពីបានជួបពិភាក្សាគ្នារវាងមេធាវីភាគីខាងក្រុមហ៊ុន និងមេធាវីភាគីខាងកញ្ញា សេង រដ្ឋា ដូចនេះគូភាគីទាំងពីរក៏បានសម្រេចធ្វើទៅតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទតាមផ្លូវច្បាប់ដែលបានកំណត់ដូចខាងក្រោម សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញា សេង រដ្ឋា«។ការបញ្ជាក់ក្នុងការបង្ហោះបែបនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងទាំងស្រុងនៅក្នុងឯកសារ។
មានការលើកឡើងថា សេង រដ្ឋា ជាបេក្ខនារីដំបូងគេ ដែលធ្វើឱ្យមានភាពចម្រូងចម្រាស់ជាមួយកម្មវិធីដែលឈានដល់ការដកមកុដចេញ។ ប្រភពដដែលលើកឡើងថា សេង រដ្ឋា ក្រោយពីបានការងារក្នុងសិល្បៈ ស្រាប់តែគ្មានពេលវេលាឱ្យម្ចាស់កម្មវិធី។ ការងារផ្សេងៗលើកពេលម្តងហើយម្តងទៀតធ្វើឱ្យខាងកម្មវិធីខាតបង់ ហើយក្រុមហ៊ុនក៏ព្យាយាមសម្របសម្រួល បែរជាឱ្យក្រុមហ៊ុនដកតំណាងប្រកាសចំហរ។
នេះជាទង្វើដែលនាងបានផ្គើនមួយក្នុងវិស័យសិល្បៈ ខណៈពេលដែលនាងបានហក់ចូលហើយ ដំបូងពិបាកធ្វើការ សួរថា តើពេលខាងមុខទៀតនឹងទៅជាបែបណា?
ដោយឡែកនៅលើហ្វេសប៊ុករបស់លោក អ៊ិន សុភិន អគ្គនាយក Miss Grand Cambodia 2020 ក៏បានបង្ហោះថា «ពេលវេលា បានមកដល់ទីបញ្ចប់ រវាងក្រុមហ៊ុន Mohahang និង Miss Grand Cambodia 2020 មានតែផ្លូវច្បាប់ ទើបអាចដោះស្រាយ ។ សូមអរគុណ នូវ ការយកចិត្តតាមដានទាំងអស់គ្នា ពេលនេះការពិតបានលាតត្រដាងហើយ ខ្ញុំសូមអស់យោបល់ហើយ សង្ឃឹមថា អ្វីៗនឹងបានល្អប្រសើរ យើងជាខ្មែរដូចគ្នាត្រូវចេះដោះស្រាយដោយ សន្តិវិធី ខ្ញុំបាទសូមសុំទោសជាសាធារណៈនូវពាក្យពេជ្រខុសឆ្គងកន្លងមក ហើយសូមសន្យាថា កម្មវិធី Miss Grand Cambodia 2021 នឹងរៀបចំឱ្យបានល្អជាងឆ្នាំ2020 អរគុណគ្រប់យ៉ាងដល់ក្រុមការងារ និងអ្នកគាំទ្រដែលបានជួយលើកទឹកចិត្តខ្ញុំកន្លងមក ស្រលាញ់ អ្នកទាំងអស់គ្នាពេញបេះដូង» ។
ចែករំលែកព័តមាននេះ