ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ និង​កូន​ស្រែកយំ​លែង​ចេញ ខណៈ​ឡាន​​បុក​ចូល​ផ្ទះ​ទាំង​កម្រោល​បាត់បង់​ជីវិត​ឪពុក​ម្នាក់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​ទំនើប​ប្រហែល​ស្រវឹង​បើក​លឿង​ទាញ​ចង្កូត​មិន​ទាន់​បែក​កង់ រ៉េ បុក​ចូល​ផ្ទះ​លក់​ខោអាវ​ចំនួន ២​តូប​ជាប់​គ្នា​ទាំង​យប់ បណ្តាល​ឱ្យ​ស្លាប់ (​ប្តី​) ម្នាក់ ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត…

ខេត្តសៀមរាប ៖ រថយន្ត​ទំនើប​ប្រហែល​ស្រវឹង​បើក​លឿង​ទាញ​ចង្កូត​មិន​ទាន់​បែក​កង់ រ៉េ បុក​ចូល​ផ្ទះ​លក់​ខោអាវ​ចំនួន ២​តូប​ជាប់​គ្នា​ទាំង​យប់ បណ្តាល​ឱ្យ​ស្លាប់ (​ប្តី​) ម្នាក់ ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​របួសធ្ងន់​២​នាក់ ម្តាយ និង​កូន បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ ដែល​ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវជាតិ​លេខ 265 F ស្ថិត​ក្នុងភូមិ​ត្រពាំង​ទឹម ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​អះអាង​ថា បុរស​ជា​ប្ដី​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ចំណែក​ប្រពន្ធ និង​កូន បាន​រង​របួសធ្ងន់ ខណៈ កំពុង​លក់​ខោអាវ​ត្រូវ​បាន​រថយន្ត​ទំនើប​មួយ​គ្រឿង​បុក​ចូល​ផ្ទះ ។

សមត្ថកិច្ច​ស្រុក​ប្រាសាទបាគង​បាន​បញ្ជាក់​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​បង្ក ហេតុ ford ranger ពណ៌​មាស ពាក់​ស្លាក​លេខ ភ្នំពេញ ២AP ៦៥២១ បើកបរ​មាន​ទិស​ដៅ​ពី​ខាង​លិចទៅ​ខាងកើត​បាន​រ៉េ​ចង្កូត ចូល​តូប​លក់​ខោអាវ ចំនួន​២ ហើយ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​នៅ​រថយន្ត​ហ្វ​ដ នៅ​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​បាន​បន្ថែម​ទៀត​ថា អ្នកបើកបរ​រថយន្ត​ហ្វ​ដ​ឈ្មោះ ពៅ អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​អូរ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ ចំណែក​ម្ចាស់​តូប​លក់​ខោអាវ ទី​១-​ឈ្មោះ ណូ បូ​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ មិន​មាន​របួស​នោះ​ទេ ។ ម្ចាស់​តូប​ទី​២- នៅ​ជាប់​គ្នា តូប​ទី​១ បណ្តាល​ឲ្យ​របួសធ្ងន់​ចំនួន​៣​នាក់ ។ ដោយ​១.​ឈ្មោះ ស៊ី​ន គាន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ របួសធ្ងន់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​សៀមរាប (​ស្លាប់​) ត្រូវជា​ប្តី ។ ២.​ឈ្មោះ ថន រ​ដ្ឋា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ របួសធ្ងន់ (​ប្រពន្ធ​) ។ ៣.​គាន កាក់​ការ ភេទ​ស្រី អាយុ​០៩​ឆ្មាំ របួសធ្ងន់​(​ធ្ងន់​)​កូន ។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​បន្ថែម​ថា មូលហេតុ​រថយន្ត​បង្ក​បើក​លឿន​បែក​កង់ បណ្តាល​ឱ្យ​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ទាំង​កំរោល​នោះ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ រួច​កម្លាំង​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​ដល់ កន្លែង​កើតហេតុ ព្រមទាំង​បាន​ធ្វើការ​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​រថយន្ត​បង្ក​បាន​នាំ​យក​មក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ។ ចំណែក​ជន​រង​គ្រោះ​២​នាក់​ម្តាយ និង​កូន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង