ប្រទេសអង់គ្លេស ៖ ប៉ូលិសអង់គ្លេស បានគូសបញ្ជាក់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ពីការគ្រប់គ្រងឧប្បត្តិហេតុមួយនៅទីតាំងរោងចក្រមួយនាភាគខាងជើងប្រទេស ដែលរោងចក្រនោះផលិតវ៉ាក់សាំងប្រឆាំងវីរុស COVID-19 របស់ក្រុមហ៊ុន ASTRAZENECA-OXFORD កំពុងប្រឈមមុខនឹងការប្រកាសអាសន្នគ្រាប់បែកមួយ ។

ប៉ូលិសមូលដ្ឋានក្នុងសេចក្ដីប្រកាសមួយនិយាយថា យើងគ្រប់គ្រងឧប្បត្តិហេតុនោះដែលកំពុងកើតមានក្នុងតំបន់ឧស្សាហកម្ម WREXHAM ។ ផ្លូវថ្នល់នានាបានត្រូវបិទ ហើយយើងបានស្នើដល់សាធារណជនឲ្យចៀសវាងកុំទៅជិតតំបន់នោះរហូតដល់មានបទបញ្ជាជាថ្មី ។

រោងចក្រនោះត្រូវបានជម្លៀសមនុស្សចេញមួយផ្នែកពេលរង់ចាំការស៊ើបអង្កេត ដោយស៊ីជម្រៅមួយ ក្រោយពីប្រទះឃើញហិបសង្ស័យមួយកាលពីព្រឹកថ្ងៃទី២៧ មករា ។ តាមបណ្ដាសារព័ត៌មានក្នុងស្រុកថា អ្នកដោះមីន១ក្រុមត្រូវបានដាក់ពង្រាយជាមួយរ៉ូបូកម្ទេចគ្រឿងផ្ទុះមួយ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ