ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រីម្នាក់បើកឡានឆ្លងផ្លូវជ្រុលទៅបុកម៉ូតូសិស្ស​​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយរថយន្ត​មួយ​គ្រឿង​បើកបរ​ចេញពីផ្ទះ​ឆ្លងផ្លូវ​ជាតិ​លេខ​៥៧ មិន​ប្រយ័ត្ន​ក៍​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង ដែល​បើកបរ​​នៅ​​លើ​ដងផ្លូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច រួច​ម៉ូតូ​​នោះ​ក៏​​រេ​ចង្កូត​ទៅ​កៀរ​​ម៉ូតូ​មួយ​គ្រឿង​ទៀត ​បណ្ដាល​ឲ្យ​ដួល​រង​របួសធ្ងន់​២​នាក់ ​និង​ស្រាល២​នាក់ ​ចំណែក​រថយន្ត​ខូចខាត​ស្រាល​ផ្នែក​ខាងមុខ​…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយរថយន្ត​មួយ​គ្រឿង​បើកបរ​ចេញពីផ្ទះ​ឆ្លងផ្លូវ​ជាតិ​លេខ​៥៧ មិន​ប្រយ័ត្ន​ក៍​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង ដែល​បើកបរ​​នៅ​​លើ​ដងផ្លូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច រួច​ម៉ូតូ​​នោះ​ក៏​​រេ​ចង្កូត​ទៅ​កៀរ​​ម៉ូតូ​មួយ​គ្រឿង​ទៀត ​បណ្ដាល​ឲ្យ​ដួល​រង​របួសធ្ងន់​២​នាក់ ​និង​ស្រាល២​នាក់ ​ចំណែក​រថយន្ត​ខូចខាត​ស្រាល​ផ្នែក​ខាងមុខ​ រីឯ​ម៉ូតូ​ទាំង​២​​គ្រឿង មួយ​គ្រឿង​ខូចខាត​ធ្ងន់​​ និង​មួយ​គ្រឿង​ទៀត​ខូចខាត​ស្រាល ។​

ហេតុការណ៍​​​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

សមត្ថកិច្ច​ជំនាញ​បាន​ឲ្យដឹង​ថា ភាគី​រថយន្ត​​មួយគ្រឿង​​ម៉ាកនី​ហ្សា​ន់​ណា​វ៉ា​រ៉ា ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ប៉ៃលិន ២B-៨២៨៧ បើកបរដោយ​ឈ្មោះ ផល ណា​រី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ថា ចំណែក​ជន​រង​គ្រោះ​ទាំង៤នាក់​ដែលជិះ​ម៉ូតូទាំង​​៤គ្រឿង​ រួម​មាន​ ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រីម ស៊េរី​​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ បាត់ដំបង ១AC-២១៦៩ បើកបរ​ដោយ​ឈ្មោះ អ៉ឹ​ង ប៉េង​ឡុ​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ប៉ា​ហ៉ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រង​របួសធ្ងន់​បាក់ជើង​ខាងស្ដាំ ​​និង​អ្នក​រួម​ដំណើរ​ឈ្មោះ គ្រៀង មួយ​គី​ម ភេទ ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស (​របួសធ្ងន់​បាក់ជើងខាងឆ្វេង​) រស់នៅ​ភូមិ​អូរ​តាពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ក្រោយ​ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដោយសារ​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។

រីឯ​ម៉ូតូ​​មួយគ្រឿង​​ទៀតម៉ាក​ហុងដា​ឌ្រី​ម​ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន ១C-១៦៩៣ ​បើកបរ​ដោយ​ឈ្មោះ ហុ​ក ហុង​ហាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ស្រង់ ឃុំ​ស្ទឹង​កាច់ ស្រុកសាលា​ក្រៅ របួសស្រាល​ និង​ឈ្មោះ វ៉ាង គង់​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន របួសស្រាល ។

ក្រោយ​ពី​បាន​វាស់វែង​រួច នគរបាល​ជំនាញ​នៃ​ស្នងការ​ខេត្ត​ប៉ៃលិន​បាន​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ដើម្បី​រង់ចាំ​ការ​ដោះស្រាយតាម​នី​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង