រុ​ស្សី សាទរ​ចំពោះ​កម្ពុជា​ទទួល​តំណក់​ប្រេង​លើក​ដំបូង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្សី សាទរ​ចំពោះ​កម្ពុជា​ទទួល​តំណក់​ប្រេង​លើក​ដំបូង

4 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ប្រទេស​មហាអំណាច​មួយ​ក្នុង​ចំណោម​ប្រទេស​មហា​ផ្សេង​ទៀត រុ​ស្ស៊ី​បាន​អបអរ​សារ​ទ​ចំពោះ​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​ដែល​កម្ពុជា​ទទួល​តំណក់​ប្រេង​លើក​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ។ ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម ស៊ុ​យ សែ​ម…

រាជធានី​ភ្នំពេញ ៖ ប្រទេស​មហាអំណាច​មួយ​ក្នុង​ចំណោម​ប្រទេស​មហា​ផ្សេង​ទៀត រុ​ស្ស៊ី​បាន​អបអរ​សារ​ទ​ចំពោះ​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​ដែល​កម្ពុជា​ទទួល​តំណក់​ប្រេង​លើក​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ។

Picture

ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល នា​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុ​ស្សី ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា «​សូម​អបអរ​សារ​ទ​ចំពោះ​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​ដែល​កម្ពុជា​ទទួល​តំណក់​ប្រេង​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី កាលពី​ចុងឆ្នាំ​២០២០ កន្លង​ទៅ​» ។

Picture

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រសួង​រ៉ែ និង​ថាមពល នា​ឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​រ៉ែ ក៏​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​គាំទ្រ​ដល់​ការ​វិនិយោគ​រុ​ស្សី​មក​កម្ពុជា ជា​ពិសេស គឺ​ឱកាស​ក្នុង​ការ​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅ​កម្ពុជា ។

Picture

ប្រភព​បន្ត​ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ឯកអគ្គរដ្ឋទូត​រុ​ស្សី បាន​ផ្តោត​លើ​ប្រធានបទ​សំខាន់​ៗ ដូច​ជា ៖ ទី ១-​គម្រោង​កិច្ច​សហប្រតិបត្តិការ​ភូគព្ភសាស្ត្រ និង​ការ​អភិវឌ្ឍ​ធនធាន​រ៉ែ រវាង​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា និង​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​រុ​ស្សី ។ ទី​២-​គម្រោង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រើប្រាស់​ថាមពលបរមាណូ​សម្រាប់​បម្រើ​ឲ្យ​គោលបំណង​សន្តិភាព ទី​៣-​សក្តានុពល និង​ឱកាស​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​រុ​ស្សី ក្នុង​វិស័យ​ប្រេង និង​ឧស្ម័ន​រួម​មាន ការ​ស្វែង​រុករក ការ​អភិវឌ្ឍ​បច្ចេកវិទ្យា និង​ការ​បង្កើត​រោងចក្រ​ចម្រាញ់ ប្រេងកាត ។ ទី​៤-​សក្តានុពល និង​ឱកាស​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​រុ​ស្សី ក្នុង​វិស័យ​ថាមពល​កកើត​ឡើង​វិញ រួម​មាន​ថាមពល​ដើរ​ដោយ​ខ្យល់ និង​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ។ និង​ទី​៥-​ការ​ផ្តល់​អាហារូបករណ៍ និង​គម្រោង​កសាង​សមត្ថភាព​សម្រាប់​មន្ត្រី និង​សិស្ស​និស្សិត​កម្ពុជា ក្នុង​វិស័យ​ថាមពល ប្រេង​និង​ឧស្ម័ន ។

Picture

សូម​ជម្រាប​ថា សម្តេច​តេ​ជោ ហ៊ុន​សែន បាន​ប្រកាស ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ កម្ពុជា​បាន​ចាប់ផ្តើម​ទទួល​ដំណក់​ប្រេង​លើក​ដំបូង​របស់​ខ្លួន ហើយ​ស្ថិត​នៅ​តំបន់​ប្លុក A នៃ​ឈូង​សមុទ្រ​កម្ពុជា ដោយ​ក្រុមហ៊ុន Kris Energy ដែល​បាន​ខួង​ប្រេង​ចេញពី​បាតសមុទ្រ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

ជា​ការ​ប្រពៃ​ណាស់ ការ​ចាប់ផ្តើម​បូម​ប្រេង​ជា​លើក​ដំបូង​នេះ ពិតជា​អស្ចារ្យ​ពោល គឺ​ចំ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​ការ​បញ្ចប់សង្គ្រាម​នាំ​មក​នូវ​ការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម​បំផុត​របស់​កម្ពុជា ។ សម្តេច​បន្ត​ថា ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពី ក្រុមហ៊ុន Kris Energy ដែល​ជា​ប្រតិបត្តិ​ករ​នៃ​គម្រោង​នេះ មក​ដល់​ពេល​នេះ​យើង​បាន សម្រេច​បាន នូវ​ការ​បញ្ចប់​ដោយ​ជោគជ័យ​ជា​ស្ថាពរ​នូវ​ការ​សាងសង់​ការ​បំពាក់​គ្រឿង​សម្ភារៈ និង​បរិក្ខា​នៃ​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា សម្រាប់​ដំណើរការ​ផលិតកម្ម​ធនធាន រ៉ែ​ប្រេង​របស់​យើង ។

ដំណក់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា នឹង​ចាប់ផ្តើម​ផលិត​ចេញពី​អណ្តូងប្រេង​ទី​១ ឈ្មោះ A-0ID នៃ ផ្លា​ត​ហ្វ​ម A នៅ​ក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០២០ ដែល​គាប់​ជួន​ជាមួយ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​ការ​បញ្ចប់សង្គ្រាម​នាំ​មក​នូវ​ការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ (២៩​ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)​។

ថ្ងៃ​ទី ២៩ ធ្នូ ១៩៩៨ បង្ក​លក្ខណៈសម្បត្តិ​គ្រប់យ៉ាង​ឱ្យ​យើង​មាន​ដំណក់​ប្រេង​លើក​ដំបូង​នៅ​កម្ពុជា នា​ថ្ងៃ​ទី ២៩ ធ្នូ ២០២០ នេះ ។ សម្តេច​តេ​ជោ​ក៏​បាន​ធ្លាប់​បញ្ជាក់​ថា ថវិការ​ដែល​បាន​មក​ពី​ដំណក់​ប្រេង​របស់​កម្ពុជា និង​យក​ទៅ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕