សម្តេចតេជោ ៖ ថ្ងៃបុណ្យមាឃបូជាបុណ្យដ៏សំខាន់បំផុតរបស់ព្រះពុទ្ធសាសនា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ពិធីបុណ្យមាឃបូជា គឺជាបុណ្យដំខាន់បំផុតរបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ពិធីបុណ្យមាឃបូជា គឺជាបុណ្យដំខាន់បំផុតរបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ពិធីបុណ្យមាឃបូជា គឺជាបុណ្យដំខាន់បំផុតរបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
សម្តេចតេជោ ហ៊ុនសែន បានសរសេរលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា«ថ្ងៃព្រហស្បត៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០១នេះ គឺជាថ្ងៃបុណ្យមាឃបូជា ដែលជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ» ។
សម្តេចបន្តថា បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ ។ ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុង ការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង ។
ជាមួយគ្នានោះដែរ សម្តេចក៏សូមប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា ។
សូមជម្រាបថា នៅថ្ងៃបុណ្យមាឃបូជា ឆ្នាំ២០២១នេះ រាជដ្ឋាភិបាលមិនបានអនុញ្ញាតមន្ត្រីរាជការ និងបុគ្គលិក ពោល គឺដាក់ដាក់ប្រតិទិនឲ្យឈប់សម្រាកនោះទេ ខណៈឆ្នាំកន្លងមកបានអនុញ្ញាតឈប់សម្រាកមួយថ្ងៃ ៕
ចែករំលែកព័តមាននេះ