ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​​​ហាក់​មិន​អាច​ទទួល​បាន​សំឡេង​​២​ភាគ​៣​ដក​តំណែង​លោក​ត្រាំ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ព្រឹទ្ធ​សមាជិក​គណបក្សសាធារណរដ្ឋ​ជា​ច្រើន​រូប កាលពី​ថ្ងៃ​ទី​២៦ មក​រា​បាន​បោះ​ឆ្នោត​គាំទ្រ​ញត្តិ​មួយ ដែល​តាម​ញត្តិ​នោះ​ថា នីតិ​វិធីដក​តំណែង​ប្រឆាំង​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ មិន​សម​ស្រប​ទៅ​នឹងរដ្ឋធម្មនុញ្ញ ព្រោះ​លោក​ត្រាំ​លែង​កាន់​អំណាច​ទៀត​ហើយ…

សហរដ្ឋអាមេរិក ៖ ព្រឹទ្ធ​សមាជិក​គណបក្សសាធារណរដ្ឋ​ជា​ច្រើន​រូប កាលពី​ថ្ងៃ​ទី​២៦ មក​រា​បាន​បោះ​ឆ្នោត​គាំទ្រ​ញត្តិ​មួយ ដែល​តាម​ញត្តិ​នោះ​ថា នីតិ​វិធីដក​តំណែង​ប្រឆាំង​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ មិន​សម​ស្រប​ទៅ​នឹងរដ្ឋធម្មនុញ្ញ ព្រោះ​លោក​ត្រាំ​លែង​កាន់​អំណាច​ទៀត​ហើយ ។

បែប​នោះ​តាម​មើលទៅ​លទ្ធភាព​នៃ​ការ​ដកតំណែង​លោក​ត្រាំ ដែល​ទាមទារ​ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ​នឹង​មិន​អាច​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់​ឡើយ ។ ព្រឹទ្ធសភា​ដែល​ពេល​នេះ
ត្រួតត្រា​ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ បាន​បោះ​ឆ្នោត​ជាមួយ​សំឡេង​គាំទ្រ​៤៥​ទល់​នឹង​៥៥​សំឡេង​បដិសេធ​ញត្តិ​នោះ ។ មាន​តែ​ព្រឹទ្ធ​សមាជិក​គណបក្ស​សាធារណរដ្ឋ​តែ​៥​រូប​ប៉ុណ្ណោះ ក្នុង​ចំណោម​ព្រឹទ្ធ​សមាជិក​ជា​អ្នក​សាធារណរដ្ឋ​៥០​រូប ដែល​បាន​បោះ​ឆ្នោត​ប្រឆាំង​ញត្តិ ដាក់​ដោយ​ព្រឹទ្ធ​សមា​ជិ​ក​សាធារណរដ្ឋ​១​រូប​រួម​ជាមួយ​បណ្ដា​ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ ។

ព្រឹទ្ធសភា​អា​មេ​រិ​ក​នឹង​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​៨កុម្ភៈ សវនាការ​ដក​តំណែង​អតីត​ប្រធានាធិបតី លោក​ដូ​ណា​ល់ ត្រាំ ។ សភា​ត្រួតត្រា​ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ​ដែរ បាន​បោះ​ឆ្នោត​គាំទ្រ​នីតិវិធី​ដក​តំណែង​លោក​ត្រាំ ដោយ​២៣២​សំឡេង​ទល់​នឹង​១៩៧​សំឡេង​ប្រឆាំង កាលពី​ថ្ងៃ​ទី​១៣ មក​រា ដែល​នាំ​ឲ្យ​លោក​ត្រាំ​ក្លាយជា​ប្រធានាធិបតី​អា​មេ​រិ​ក​ដំបូង​គេ ដែល​ទទួល​ការ​ចោទប្រកាន់​ដកហូត​តំណែង​ដល់​ទៅ​២​លើក ។

ទាល់តែ​ព្រឹទ្ធ​សមាជិក​គណបក្ស​សាធារណរដ្ឋ​យ៉ាងតិច​១៧​រូប​បោះ​ឆ្នោត​គាំទ្រ​ជាមួយ​ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​៥០​រូប ទើប​អាច​ទទួល​បាន​សំឡេង​ភាគច្រើន​២​ភាគ​៣ សម្រាប់​ដក​តំណែង​លោក​ត្រាំ​បាន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ