ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​ស៊ីលម​ហា​លឿន​​ដែល​ល្បឿន​លឿន​ជាង​សំឡេង​ នាំ​ឲ្យ​អា​មេ​រិ​ក​កាន់​តែ​បារម្ភ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​មួយ​ចេញផ្សាយ ដោយ​គណៈកម្មាធិការ​វិភាគ​ចំពោះ​ការ​គំរាមកំហែង​ដោយ​មី​ស៊ី​ល​បាលី​លី្ទ​ក​បង្ហាញ​ថា ចិន​បាន​បង្កើន​ថែម​ទៀត​ប្រសិទ្ធភាព​នៃ​បណ្ដា​អាវុធ​​លឿន​ជាង​សំឡេង​របស់​ខ្លួន ដែល​បែប​នោះ​នាំ​ឲ្យ​សហរដ្ឋអាមេរិក​កាន់តែ​ព្រួយបារម្ភ ។ តាម​របាយការណ៍​នោះ​ថា បណ្ដា​នាយទាហានអា​មេ​រិ​កបាន​ព្រមាន​ប្រាប់​ក្រុង​វ៉ា​ស៊ិន​តោន​ពី​បណ្ដា​​មី​ស៊ី​ល​ចិន​ថ្មី​ៗ ។…

ប្រទេស​ចិន ៖ ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​មួយ​ចេញផ្សាយ ដោយ​គណៈកម្មាធិការ​វិភាគ​ចំពោះ​ការ​គំរាមកំហែង​ដោយ​មី​ស៊ី​ល​បាលី​លី្ទ​ក​បង្ហាញ​ថា ចិន​បាន​បង្កើន​ថែម​ទៀត​ប្រសិទ្ធភាព​នៃ​បណ្ដា​អាវុធ​​លឿន​ជាង​សំឡេង​របស់​ខ្លួន ដែល​បែប​នោះ​នាំ​ឲ្យ​សហរដ្ឋអាមេរិក​កាន់តែ​ព្រួយបារម្ភ ។

តាម​របាយការណ៍​នោះ​ថា បណ្ដា​នាយទាហានអា​មេ​រិ​កបាន​ព្រមាន​ប្រាប់​ក្រុង​វ៉ា​ស៊ិន​តោន​ពី​បណ្ដា​​មី​ស៊ី​ល​ចិន​ថ្មី​ៗ ។ ពិសេស​បំផុត​ឯកសារ​នោះបាន​លើក​ជា​ឧទាហរណ៍​​មី​ស៊ី​ល DONGFENG-17 ដែល​ហៅ​ផង​ដែរ​ថា​​ មី​ស៊ី​ល DF-17 ។

​មី​ស៊ី​ល​នោះ​ទើប​បង្ហាញ​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​២០១៩ ក្នុង​ឱកាស​នៃ​ព្យុហយាត្រា​យោធា​មួយ ដែល​​រៀបចំ​ឡើង​សម្រាប់​អបអរសាទរ​ខួប​គម្រប់​៧០​ឆ្នាំ​នៃ​របប​កុំ​មុ​យ​នី​ស្ត​ចិន ។

​មី​ស៊ី​លម​ហា​លឿន​នោះ​អាច​វាយប្រហារ​គោលដៅ​ក្នុង​រង្វង់​២.៥០០​គីឡូម៉ែត្រ​ដោយ​មាន
ល្បឿន​​លើស​ពី​៧.០០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។

សម្រាប់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ចិន H-6K សម្រាប់​ពេល​នេះ ជា​យន្តហោះ​តែ​​​មួយ​គត់​ដែល​អាច​ផ្ទុក​​​មី​ស៊ី​ល​ធុន​នោះ ។ ដើម្បី​កម្ទេចគោលដៅ​មួយ ​មី​ស៊ី​ល DF-17 ដំបូង​ត្រូវ​ទម្លាក់ពី​ក្នុង​កម្ពស់​ជាង​១០០​គីឡូម៉ែត្រ ។ ពេល​ហោះឡើង​បាន​ដល់ក​ម្ព្​ស់​នោះ ​មី​ស៊ី​ល DF-17 ក្រោយទម្លាក់​នឹងរ​ត់ម​ករក​គោលដៅ​ជាមួយ​ប្រព័ន្ធ​មួយ​មាន​លំនាំ​ដូច​ប្រព័ន្ធ KINJAL រុ​ស្ស៊ី ។ ​មី​ស៊ី​ល​នោះអាច​ផ្លាស់​ប្ដូរ​ទិស​ដៅ​ច្រើន ហើយ​ស្ទើរតែ​មិន​ងាយស្នាក់​បាន ។

កងទ័ព​ចិន​មិន​បញ្ឈប់​ត្រឹម​បច្ចេកវិទ្យា​ដំបូង​ៗ​នោះ​ទេ ។ គណៈកម្មាធិការ​អា​មេ​រិ​ក​វិភាគ​លើ​ការ​គំរាមកំហែង ដោយ​​មី​ស៊ី​ល​បាលី​ស្ទិ​ក​ក៏វាយតម្លៃ​ផង​ដែរ​ថា បណ្ដា​រថយន្ត​កា​មី​ញ៉ុ​ង​បំបាំង​កាយ​​ចិន​នឹង​អាច​អភិវឌ្ឍន៍​សម្រាប់​ដឹក​​មី​ស៊ី​ល​នោះ ។ រថយន្ត​កាំ​មី​ញ៉ុ​ង​ទាំងនេះ​ក៏​អាច​ប្រែ​ក្លាយជា
ជើង​ទម្រ​បាញ់​​​មី​ស៊ី​ល​នេះ​ដែល​អាច​គេច​ផុត​ពី​ការ​តាមដាន​ត្រួតពិនិត្យ​របស់​រាំ​ដា និង​ផ្កាយ​រណប​ចារកម្ម​អា​មេ​រិ​ក​ទៀត​ផង ។

វារិ​ត​តែ​ពិសេស​ទៅ​ទៀត​នោះ ​មី​ស៊ី​ល DF-17 ផលិត​ជា​ពិសេស​សម្រាប់​ទម្លុះ​សំបក​នាវាចម្បាំង​នានា ពិសេស​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក ដែល​តែង​ធ្វើការ​ល្បាត​ជា​ទៀងទាត់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ ​មី​ស៊ី​ល​នោះ​ក៏​មាន​សមត្ថភាព​ដែរ កម្ទេច​បណ្ដា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​ស្ថិត​នៅ​តាម
កោះ​ផ្សេង​ៗ ដូច​ជា​កោះ​ហ្គា​ម​និង​កោះ​សា​មា​វ​ជាដើម ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ