ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​៦​នាក់ របួស​១៤​នាក់​ក្នុង​ឆ្នាំ​២០២០

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​យ៉ាង​ហោច​ណាស់ ៦​នាក់ បាន​ស្លាប់ និង​រង​របួស​សរុប​១៤​នាក់​ដែល​បណ្តាល​មក​ពី​គ្រោះ​អគ្គិភ័យ​ដែឡ​កើត​មាន​ពេញ​មួយ​ឆ្នាំ​២០២០ និង​បាន​បំផ្លាញ​អស់​ផ្ទះ​១៦៥​ខ្នង ក្នុង​នោះ​ផង​ដែរ មូលហេតុ​បណ្តាល​ឲ្យ​កើត​មាន​អ​គិ្គ​ស​ភ័យ​ដោយ​ការ​ធ្វេសប្រហែស​របស់​ប្រជាពលរដ្ឋ​ចំនួន​២២​លើក ។…

រាជធានី​ភ្នំពេញ ៖ មនុស្ស​យ៉ាង​ហោច​ណាស់ ៦​នាក់ បាន​ស្លាប់ និង​រង​របួស​សរុប​១៤​នាក់​ដែល​បណ្តាល​មក​ពី​គ្រោះ​អគ្គិភ័យ​ដែឡ​កើត​មាន​ពេញ​មួយ​ឆ្នាំ​២០២០ និង​បាន​បំផ្លាញ​អស់​ផ្ទះ​១៦៥​ខ្នង ក្នុង​នោះ​ផង​ដែរ មូលហេតុ​បណ្តាល​ឲ្យ​កើត​មាន​អ​គិ្គ​ស​ភ័យ​ដោយ​ការ​ធ្វេសប្រហែស​របស់​ប្រជាពលរដ្ឋ​ចំនួន​២២​លើក ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

Picture

យោង​តាម​របាយ​ការ​ន៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​កោះសន្តិភាព​ទទួល​បាន​ថ្មី​នេះ​បានឱ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០២០ កន្លង​មកនេះ មាន​គ្រោះថ្នាក់​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​១១៧​លើក​/៩២​លើក កើនឡើង​២៥​លើក បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ បណ្តាល​ឱ្យ​(​ស្លាប់ ៦​នាក់​/១​នាក់​, របួស ១៤​នាក់​) បង្ក​ឱ្យ​ឆេះ​ផ្ទះ​អស់​១៦៥​ខ្នង​, បន្ទប់ ១៨​បន្ទប់​, ឃ្លាំង ៣​ខ្នង​, រោងចក្រ​៣​ខ្នង​, រោង​៦​ខ្នង​, តូប ៦៧​តូប​, រថយន្ត ១​គ្រឿង​, ម៉ូតូ ១​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​។

Picture

របាយការណ៍​ដដែល​បន្ត​ថា មូលហេតុ​ឆ្លង​ចរន្ដអគ្គិសនី​៨១​លើក​, ធ្វេសប្រហែស​ភ្លើង ២២​លើក​, ផ្សា​ដំបូល​ធ្លាក់​ផ្កាភ្លើង ៣​លើក​, ផ្ទុះ​ធុង​ហ្គា​ស​៧​លើក​, ប្រតិកម្ម​សារធាតុ ៣​លើក និង​គ្រោះថ្នាក់​ចរាចរ​ន៍​បង្ក​ជា​អគ្គិភ័យ​១​លើក ។

Picture

របាយការណ៍​ដដែល បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​គ្រោះថ្នាក់​ធម្មជាតិ​បាន​កើត​មាន ៩​លើក​/១៦​លើក ក្នុង​នោះ​មាន​ខ្យល់​កន្ត្រាក់​៨​លើក​/១៦​លើក (​របួស ៩​នាក់​)​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ ដែល​បណ្តាល​ឱ្យ​ខូចខាត​រថយន្ដ​៨​គ្រឿង ម៉ូតូ​១​គ្រឿង​, ម៉ូតូ​កង់​បី ៣​គ្រឿង​, រលំ​ផ្ទះ​២​ខ្នង​, របើក​ដំបូល​២៧​ខ្នង និង​ដើមឈើ​៤​ដើម និង​ទឹកជំនន់​១​លើក បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន ប្រជាពលរដ្ឋ ចំនួន ១៥.៤៣០​ខ្នង ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ចំនួន ៥​ប៉ុស្ដិ៍​, សាលាសង្កាត់ ចំនួន ៤​ខ្នង​, សាលារៀន ចំនួន ១៣​កន្លែង​, រោងចក្រ ចំនួន ១​កន្លែង​, ប​ណ្ឌ​ល​សុខភាព ចំនួន ៤​កន្លែង​, វត្ដ​អារាម ចំនួន ៨​វត្ដ​, ផ្លូវថ្នល់ ចំនួន ៤៣.៧៣៩​ម និង​ដំណាំ​ស្រូវ ចំនួន ១.០១២​ហិ​កតា ៕

Picture