រាជធានីភ្នំពេញ ៖ ជាតារាមានប្រវត្តិល្បីល្បាញលើ វិថីសិល្បៈមានគេស្គាល់ទាំងក្នុង និងក្រៅ ប្រទេស លោក ណូយ វ៉ាន់ណេត បានយកពេលវេលាមកលក់របស់របរនៅលើអនឡាញ។ អ្នកខ្លះថា លោកប្រហែលជាប្រឈមការរកប្រាក់ទីផ្សារសិល្បៈកាន់តែខើចឡើងទើបមិនអាចទប់ចំណាយបាន ម្ល៉ោះហើយទើបលោកប្រើកេរ្តិ៍ឈ្មោះឡាយលក់ឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។

លោក ណូយ វ៉ាន់ណេត ស្ងាត់ចេញចម្រៀងនៅលើផលិតកម្មអស់ច្រើនឆ្នាំមកហើយ ដោយសាររបថនៃបរិយាកាសចម្រៀងច្រើនផ្តោតលើស្នេហាយុវវ័យ។ យូរៗម្តង លោកបានចេញមុខនៅលើកញ្ចក់ទូរទស្សន៍ ហើយបានសម្តែងជូនអ្នកគាំទ្រម្តងម្កាល ខុសពីមុនឆ្ងាយ។ បែបនេះហើយ ទើបជាការជម្រុញឱ្យលោកងាកមើលលើផ្នែកអ្វីបន្ថែមទៀត ដើម្បីទប់ទល់លើកម្រិតជីវភាពទាន់កម្លាំង នៅមានគ្រប់គ្រាន់។
ការងារដែលលោកចាប់យកនេះ ឃើញថា ក៏មានការគាំទ្រខ្លះដែរ ដោយសារអតិថិជនភាគច្រើនស្គាល់លោកថា ជាតារាចម្រៀងជើងចាស់ល្បីឈ្មោះប្រកបដោយទឹកដមសំឡេងពីរោះរណ្តំចិត្ត។ ពិតជានឹកស្មានមិនដល់នោះឡើយ ដែលគេស្រាប់តែបានឃើញវត្តមានតារាចម្រៀងជើងចាស់ប្រកបដោយភាពខ្ទរខ្ទារទាំងក្នុង និងក្រៅស្រុក ងាកលេចមុខមាត់ថ្មីលើវិស័យអនឡាញ។

ក្នុង១ថ្ងៃ លោកបានឆ្លៀតពេលចេញមុខ Live video លក់របស់របរតាមអនឡាយ ក្នុងនោះដូចជារូបតុក្កតាជាដើម។ បើទោះជាមានការយល់ឃើញបែបណា ប៉ុន្តែអាជីពមួយនេះ រុញឱ្យលោក ណូយ វ៉ាន់ណេត ហាក់រីករាយអ្វីដែលលោកបានបំពេញតាមកម្លាំងប្រាជ្ញាដែលមាន។
ហើយវាបានក្លាយជារឿងទូទៅរួចទៅហើយ ដែលតារាល្បីៗជាច្រើនបានងាកទៅធ្វើការលក់ផលិត ផល របស់របរផ្សេងៗ លើប្រព័ន្ធអនឡាញ។ ដោយសារនោះជាឱកាស ហើយគេកំពុងពេញនិយម ខណៈពឹងលើអាជីពសិល្បៈតែមួយមុខ គឺមិនអាចទប់ទល់ឈ្នះឡើយ។ ស្របពេលកន្លងទៅ សម័យកូវីដវាយលុកផងនោះ បានបង្កឱ្យតារាជាច្រើននាក់មកហើយ ស្ទើរតែដាច់បាយដាច់ទឹក។ ដូចនេះ គ្មានអ្វីដែលត្រូវខ្មាស់អៀន គ្រាន់តែប្រឹងដើម្បីក្រពះនោះ។
យ៉ាងណាមិញ នាពេលលោកចេញមុខនៅលើអនឡាញ ឃើញថា ហ្វេនៗអ្នកគាំទ្រហាក់ជួយគាំទ្រ ដោយខ្លះបានទម្លាក់លេខជួយជាវជាបន្តបន្ទាប់។ ធ្វើឱ្យលោកហាក់មានកម្លាំងចិត្តពេលដែលឃើញមហាជនពេញចិត្ត។ បើនិយាយពីចម្រៀងវិញយូរៗម្តងឃើញលោក វ៉ាន់ណេត ចេញបទបែបបុណ្យទានប្រចាំឱ្យផលិតកម្មហង្សមាស ដែលឱ្យតម្លៃលោកចាត់ទុកថា ជាតារាមានប្រវត្តិការងារជាមួយ។







ចែករំលែកព័តមាននេះ