ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងហោចណាស់មានពលរដ្ឋជិត៥ ពាន់នាក់ នៅភ្នំពេញ​បាត់បង់​ជីវិតក្នុងមួយឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ ​មាន​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ​ជិត ៥ ពាន់​នាក់​ បាន​បាត់បង់​ជីវិត​ដែល​ក្នុង​នោះ​មាន​ជនបរទេស​ចំនួន ២៩​នាក់ ខណៈ​ពេញ​មួយ​ឆ្នាំ​២០២០ ក៏​មាន​អ្នក​រៀប​អាពាហ៍ពិពាហ៍​ចំនួន​១១…

រាជធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ ​មាន​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ​ជិត ៥ ពាន់​នាក់​ បាន​បាត់បង់​ជីវិត​ដែល​ក្នុង​នោះ​មាន​ជនបរទេស​ចំនួន ២៩​នាក់ ខណៈ​ពេញ​មួយ​ឆ្នាំ​២០២០ ក៏​មាន​អ្នក​រៀប​អាពាហ៍ពិពាហ៍​ចំនួន​១១ ៩២៤​ គូ (​រៀប​ការ​ខ្មែរ និង​ខ្មែរ​ មាន​១១ ៧២០​គូ ខ្មែរ និង​បរទេស​១៨០​គូ បរទេស និង​បរទេស ចំនួន​២៤​គូ​) ។ នេះ​បើ​យោង​តាម​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​កោះសន្តិភាព​ទទួល​បាន ។

យោង​តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ទី​០១ មក​រា ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ កន្លង​មក ប្រជាពលរដ្ឋ​រស់នៅ​ក្នុង រាជធានី​ភ្នំពេញ បាន​រៀប​អាពាហ៍ពិពាហ៍​ចំនួន​១១ ៩២៤​គូ (​រៀប​ការ​ខ្មែរ និង​ខ្មែរ​មាន​១១ ៧២០​គូ ខ្មែរ និង​បរទេស​១៨០​គូ បរទេស និង​បរទេស ចំនួន​២៤​គូ​) បញ្ជាក់​កំណើត​ក្រោយ​កូន​កើត រយៈពេល​៣០​ថ្ងៃ បាន​ចំនួន​១៥ ៩៤៥​នាក់ (​ស្រី ៧៧១៤​នាក់​) និង​បរទេស​៣៧​នាក់ និង​អ្នក​ស្លាប់ មាន​ចំនួន​៤៧៧០​នាក់ ក្នុង​នោះ​បរទេស​២៩​នាក់ ។

របាយការណ៍​របស់​រដ្ឋបាល រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​បាន​មក​ចុះបញ្ជី​អត្រានុកូលដ្ឋាន​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២០ បាន​ចំនួន ៦៦.១១១​នាក់ (​ស្រី ៣២.១៤៧​នាក់​) ក្នុង​នោះ​សំបុត្រ​កំណើត​ចំនួន ២១.៥១១​នាក់ (​ស្រី ១០.៣៤១​នាក់​)​។ ស្ថិតិ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​ដែល​បាន​ចុះបញ្ជី​ស្នាក់​នៅ​(​ជំរឿន​ប្រជាជន ឆ្នាំ​២០១៩)​មាន​ចំនួន ៣៩៩.២០៣​គ្រួសារ​, ប្រជាពលរដ្ឋ សរុប​ចំនួន ២.១២៩.៣៧១​នាក់ (​ស្រី ១.០៩០.១៧៩​នាក់​) ។

បាន​ផ្ដល់​សៀវភៅ​ស្នាក់​នៅ (​ក​២) ចំនួន ៨.៥៧៦​គ្រួសារ និង​សុំ​កែតម្រូវ​បន្ថែម​សមាជិក ចំនួន ១៧.១៧៧​គ្រួសារ​។

បាន​ផ្ដល់​សៀវភៅ​គ្រួសារ​(​ក​៤) ចំនួន ៣.៦៧៨​សហ​ព័ទ្ធ និង​សុំ​កែតម្រូវ​បន្ថែម​សមាជិក ចំនួន ២.៦២៣​ហ​ព័ទ្ធ​។

បាន​បំពេញបែបបទ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ បាន​ចំនួន ២៦.៧៧៩​សន្លឹក (​ប្រុស ១៣.៦៥៩​នាក់​) និង​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ បាន​ចំនួន ១៩.៥០៦​សន្លឹក (​ប្រុស​៩៦៧៩​នាក់​) ។

គួរ​រំលឹក​ថា រយៈពេល​មួយ​ឆ្នាំ​ដូច​គ្នា កាលពី​ឆ្នាំ​២០១៩ កន្លង​មក ប្រជាពលរដ្ឋ​រស់នៅ​ក្នុង រាជធានី​ភ្នំពេញ បាន​រៀប អាពាហ៍ពិពាហ៍ ចំនួន ៩.៤៣១​គូរ (​រៀប​ការ​ខ្មែរ និង​ខ្មែរ​មាន​៩.១៥១​គូរ ខ្មែរ និង​បរទេស​២៦៥​គូរ​) កើត​ចំនួន​៣៨.២២៦​នាក់ ក្នុង​នោះ​ចុះបញ្ជី​កំណើត​បាន​ចំនួន ១៩.១៧៨​នាក់ ស្រី ៩.០១៥​នាក់ បញ្ជាក់​កំណើត​ក្រោយ​កូន​កើត​រយៈពេល​៣០​ថ្ងៃ បាន​ចំនួន ១៩.០០៧​នាក់ (​ស្រី ៩.២៤៥​នាក់​) និង​បរទេស​៤១ នាក់ និង អ្នក​ស្លាប់ មាន​ចំនួន​៤.២០៧​នាក់ ក្នុង​នោះ​បរទេស​៣០​នាក់ ។

សូម​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ធ្វើ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ខ្លួន​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២១ នៅ​ក្នុង​អំឡុង​ខែកុម្ភៈ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ