រាជធានីភ្នំពេញ ៖ ជាដំណឹងល្អមួយ ចូលរួមអបអរសាទរចំពោះក្រុមគ្រូពេទ្យដែលបានខិតខំព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ជាសះស្បើយរហូតដល់១១នាក់ ដែលជាពលករខ្មែរមកពីប្រទេសថៃ និងរកមិនឃើញអ្នកឆ្លងថ្មី ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ មករា ឆ្នាំ២០២១ បានឲ្យដឹងថា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ប៉ុន្តែមានករណីជាសះស្បើយ សរុបចំនួន១១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ។
ក្រសួងបន្តថា អ្នកដែលព្យាបាលជាសះស្បើយខាងលើរួមមាន ៖
១.ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។
២.បុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។
៣.បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។
៤ .ស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។
៥- ស្ត្រីជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្ត តាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។
៦ – បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្ត តាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។
៧- បុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។
ក្រសួងបានកត់សម្គាល់ថា បុគ្គលទាំង ៧រូបខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួល បានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៥ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ។
ក្រសួងក៏បានលើកឡើងថា ចំណែកអ្នកទាំង៤នាក់ផ្សេងទៀត ដែលជាសះស្បើយមាន៖ ១- បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។
២- បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បាន ធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
៣-ស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
៤- ស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ព្រៃព្រីងខាងត្បូង ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។
ក្រសួងក៏កត់សម្គាល់ថាបុគ្គលទាំង ៤រូបខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយ ទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបង ។
គិតមកដល់ថ្ងៃទី២៧ មករា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៦០នាក់ និងបានព្យាបាលជាសះស្បើយចំនួន៤២៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៧នាក់ ៕
ចែករំលែកព័តមាននេះ