កូរ៉េខាងត្បូង ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានឱ្យដឹងថាតារាចម្រៀងរ៉េប Iron ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈការប្រកួតកម្មវិធី «Show Me the Money 3» ត្រូវបានប្រទះឃើញដេកស្លា.ប់នៅខាងក្រៅអាគារអាផាតមិនស្នាក់នៅរបស់គាត់ក្នុងទីក្រុងសេអ៊ូល (Seoul) កាលពីថ្ងៃច័ន្ទ ទី២៥ ខែមករា កន្លងទៅ។

ប្រភពពីប៉ូលីសបានឱ្យដឹងថា តារាចម្រៀងរ៉េបវ័យ១៩ឆ្នាំដែលមានឈ្មោះពិតថា Jung Hun-cheol ត្រូវបានសន្តិសុខប្រទះឃើញដេកស្តូកស្តឹងនៅសួនច្បារខាងក្រៅអគារអាផាតមិនរបស់គាត់នៅម៉ោងប្រមាណ១០និង២៥នាទីព្រឹក ដោយមានហូរឈាមថែមទៀតផង។ ភ្លាមៗនោះគេបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសលគាត់បានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ។

នៅមិនទាន់មានការអះអាងណាមួយជុំវិញករណីបាត់បង់ជីវិតតារាប្រុសរូបនេះនៅឡើយទេ ខណៈបច្ចុប្បន្នប៉ូលិសកំពុងបន្តធ្វើការស៊ើបអង្កេត។

សូមរំលឹកថា នៅចុងឆ្នាំ២០២០ តារារ៉េបមួយរូបខាងលើនេះបានរងការចោទប្រកាន់ពីបទចាប់ រំ.លោ.ភ អនីតិជនដែលជាមិត្តរួមបន្ទប់របស់គាត់ ហើយកន្លងមក គាត់ក៏រងការចោទប្រកាន់ពីបទ រំ.លោ.ភ មិត្តស្រីកាលពីឆ្នាំ២០១៨។ ហើយឆ្នាំ២០១៦ គាត់ក៏ជាប់ចោទលើការប្រើប្រាស់កញ្ឆាខុសច្បាប់ផងដែរ៕ (ដកស្រង់ចេញពី South China Morning Post)









ចែករំលែកព័តមាននេះ