ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជួលធ្វើចម្ការ​៣​ឆ្នាំ​ហើយ​គ្មាន​បញ្ហា​ បែរ​មកជាន់​​​ផ្ទុះ​ក​ក្រើក​​ថ្ងៃ​នេះ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ អ្នក​បើក​ត្រាក់ទ័រ​ម្នាក់​រង​របួសធ្ងន់ រីឯ​ត្រាក់ទ័រ​ក៏​រង​ការ​ខូចខាត​ច្រើន​គួរសម​ដែរ ដោយសារ​បើក​ភ្ជួរដីចំការ ជាន់​ប៉ះ​ចំ​លើ​គ្រាប់​មីន​ប្រឆាំងរ​ក្រោះ (​មីនតោន​) កាលពី​វេលា​ម៉ោង​១០​និង​២៤​នាទី​ព្រឹ​ថ្ងៃ​ទី​២៦ មក​រា នៅ​ចំណុច​ភូមិ​ស្រះ​ចក ឃុំ​សន្តិភាព…

ខេត្តបាត់ដំបង​៖ អ្នក​បើក​ត្រាក់ទ័រ​ម្នាក់​រង​របួសធ្ងន់ រីឯ​ត្រាក់ទ័រ​ក៏​រង​ការ​ខូចខាត​ច្រើន​គួរសម​ដែរ ដោយសារ​បើក​ភ្ជួរដីចំការ ជាន់​ប៉ះ​ចំ​លើ​គ្រាប់​មីន​ប្រឆាំងរ​ក្រោះ (​មីនតោន​) កាលពី​វេលា​ម៉ោង​១០​និង​២៤​នាទី​ព្រឹ​ថ្ងៃ​ទី​២៦ មក​រា នៅ​ចំណុច​ភូមិ​ស្រះ​ចក ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដែល​គេ​អះអាង​ថា ជា​គ្រាប់​មីន​សេសសល់​ពី​សម័យ​សង្គ្រាម​។

មន្ត្រី​នគរបាល​បុ​ស្ដ៏​រដ្ឋបាល ឃុំ​សន្តិភាព បាន​រាយ​ការ​ណ៏​ថា អ្នក​បើក​ត្រាក់ទ័រ​ដែល​គ្រាន់តែ​រង​របួស​នោះ ឈ្មោះ ឌុ​ល គង់ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​កណ្ដោល ឃុំ​សន្តិ​ភាព​។ បុរស​នេះ​បាន​ស៊ី​ឈ្នូ​លបើក​ត្រាក់ទ័រ​ឲ្យ​ឈ្មោះ សន សៅ ប្រ​សុ​អាយុ​៤២​ឆ្នាំ នៅ​ភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន​។ ជន​រង​គ្រោះ​បាន​ជួប​គ្រោះថ្នាក់ នៅ​ពេល​គាត់​បើក​ត្រាក់ទ័រ​ទៅ​ភ្ជួរដីចំការ​នៅ​ចំណុច​ខាងលើ​។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា នៅ​ចំណុច​កើតហេតុ​នេះ មិន​សម​មាន​សេសស់​គ្រាប់​មីន​ប្រឆាំង​រថក្រោះ​ដ៏​គ្រោះថ្នាក់​បែប​នេះ​ទេ​។ ព្រោះ​ដីចំការ​នោះ​ស្រលះ​អស់​ទៅ​ហើយ ដែល​ម្ចាស់​ដី​បាន​ជួល​ឲ្យ​គេ​អាស្រ័យ​ផល​រាល់​ឆ្នាំ​កន្លង​មក​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា គេ​បានឃើញ​ត្រាក់ទ័រ​នោះ​បើក​ភ្ជួរដីចំការ​នោះ​តាំងពី​ព្រលឹម លុះ​ប៉ុន្មាន​ម៉ោង​ក្រោយ ស្រាប់តែ​ស្នូរ​ផ្ទុះ​លាន់​កក្រើក​ដី​។ ភ្លាម​ៗ​នោះ​គេ​មើលឃើញ​តែ​ផ្សែង​ឃ្មូ​ល​ខ្មាញ់ តែ​គេ​រាល់គ្នា​បាន​សន្និដ្ឋាន​យ៉ាង​ច្បាស់​ថា សំឡេង​ផ្ទុះ​ដ៏​កក្រើក​នោះ ប្រាកដជា​ត្រាក់ទ័រ​ជាន់​មីនតោន​តែ​ម្ដង​។

ប៉ុន្តែ​ក្រោយ​ពី​ផ្សែង​ហោះ​ទៅ​លើ​អាកាស​អស់ ស្រាប់តែ​លេច​ចេញ​នូវ​ត្រាក់ទ័រ ដែល​បែក​កង់​ក្រោយ​ខាងស្ដាំ និង ដំបូល​ធ្លុះធ្លាយ​ក្រាប​ក្បែរ​រណ្ដៅ​គ្រាប់​មីន​យ៉ាង​រន្ធត់ ទើប​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នារ​ត់ទៅ​មើល និង​បានឃើញ​អ្នកបើកបរ​ខ្ទាត​ចេញពី​ត្រាក់ទ័រ​ស្លប់​ឈឹង ដែល​មាន​ស្នាម​រង​របួស​ជា​ទម្ងន់​ពេញ​រាង​កាយ​។

អធិការ​ស្រុក​សំពៅ​លូន លោក ពេជ្រ សា​រ៉ែ​ន បាន​ប្រាប់​កោះសន្តិភាព​ថា បើ​តាម​ប្រ​វត្តិ​ដីចំការ​នោះ គឺ​ម្ចាស់​ដី បាន​ជួល​ឲ្យ​ម្ចាស់​ត្រាក់ទ័រ​ធ្វើការ​ដាំ​ដុះ​ពី​២​ទៅ​៣​ឆ្នាំ​កន្លង​មក​ហើយ​។ ម្ចាស់​ត្រាក់ទ័រ​បាន​ភ្ជួរដីចំការ​នេះ​ដាំដំឡូង ដាំពោត​ស្ទើរ​រាល់​ឆ្នាំ តែ​មិន​ដែល​មាន​បញ្ហា​ទេ លុះ​ពេល​ចុះ​ភ្ជួរ​លើក​នេះ បែរជា​ប៉ះ​ចំ​គ្រាប់​មីនតោន​ផ្ទុះ​បណ្ដាល​ឲ្យ​រង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​។ ប៉ុន្តែ​យ៉ាងណា លោក​អធិការ​បាន​បញ្ជាក់​ថា គ្រាប់​មីនតោន​ប្រឆាំង​រថក្រោះ​នោះ គឺ ជា​កាក​សំណល់​សង្គ្រាម ដែល​កប់​នៅ​ក្នុង​ដី​សេសសល់​ពី​សម័យ​សង្គ្រាម​។

ប្រជាពលរដ្ឋ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ចំពោះ​ទីតាំង​ទាំងឡាយ​ណា ដែល​គួរ​ឲ្យ​សង្ស័យ​ថា អាច​មាន​សេសសល់​នូវ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​នានា ដែល​មិន​ទាន់​ផ្ទុះ​។ ព្រោះ​កន្លង​មក កាក​សំណល់​សង្គ្រាម​ដែល​សេសសល់​នៅ​ក្នុង​ដី​ច្រើន​ណាស់ បាន​ឆក់​យក​ជីវិត​ប្រជា​កសិករ ឬ ធ្វើ​ឲ្យ​ពិការ តាម​រយៈ​ការ​ប៉ះពាល់ការ​ដើរ​ជាន់ ឬ បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​កិន​ចំ​លើ​គ្រាប់​ជាដើម បើ​ទោះជា​ដីចំការ​ធ្លាប់​អាស្រ័យ​ផល​រាល់​ឆ្នាំ​ក្ដី​៕

អត្ថបទសរសេរ ដោយ