ប្រទេសរុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន បានបដិសេធកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា លោកគ្មានវិមាននៅមាត់សមុទ្រខ្មៅដូចការចោទប្រកាន់មួយ ក្នុងចំណោមការចោទប្រកាន់នានា របស់មេដឹកនាំប្រឆាំងលោកអាឡិចសីណាវ៉ាល់នី និងក្រុមរបស់លោក តាមរយៈវីដេអូមួយ ដែលមានមនុស្សចូលមើលជាង ៨៦លានលើកតាមYOUTUBEឡើយ។
លោកពូទីនអះអាងថា វិមាននោះមិនមែនជារបស់លោក ឬរបស់គ្រួសារលោកឡើយ។ ក្រោយវិលត្រឡប់ពីព្យាបាលការបំពុលនៅអាល្លឹម៉ង់ កាលពីថ្ងៃទី១៧ មករា បន្ទាប់ពីសម្រាកព្យាបាលនៅទីនោះស្ទើរ៥ខែ លោកណាវ៉ាល់នីត្រូវចាប់ឃុំខ្លួនភ្លាមៗ ពេលវិលមកដល់ក្រុងមូស្គូ ពីបទរំលោភបំពានលើការផ្ដល់សេរីភាពដល់លោកដោយមានលក្ខខណ្ឌ។
វីដេអូពីវិមាននោះដែលថាជារបស់លោកពូទីន ត្រូវបានផ្សាយកាលពីថ្ងៃទី១៩មករា ២ថ្ងៃក្រោយការចាប់ខ្លួនលោក។
បាតុករគាំទ្រលោកណាវ៉ាល់នីជាង៣.០០០នាក់ បានត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៣មករា ពេលពួកគេគ្នាលើកគ្នាទាមទារឲ្យដោះលែងលោកណាវ៉ាល់នីជាបន្ទាន់។ មនុស្សជំនិតរបស់លោកម្នាក់ លោកឡេអូនីដវ៉ុលកូវ បានអំពាវនាវ ឲ្យមានបាតុកម្មថ្មីៗនាថ្ងៃទី៣១មករា។
ដោយឆ្លើយតបចំពោះសំនួរនានារបស់ពួកនិស្សិត លោកពូទីនចាត់ទុកបាតុកម្មទាំងនោះថាខុសច្បាប់និងគ្រោះថ្នាក់៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ