ប្រទេសចិន ៖ អាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ថា កម្មកររ៉ែមាសចំនួន៩នាក់ដែលជាប់ក្នុងអណ្ដូងរ៉ែមាសមួយ ចាប់តាំងពី២សប្ដាហ៍មកហើយ ត្រូវបានរកឃើញបានបាត់បង់ជីវិតទៅហើយ។
ការផ្ទុះមួយកើតមានកាលពីថ្ងៃទី១០ ខែមករា ក្នុងអណ្ដូងរ៉ែមាស QIXIA ក្នុងខេត្តសានដុងភាគខាងកើតចិន ដោយខ្ទប់កម្មកររែ៉ចំនួន២២នាក់ជាប់នៅក្រោមដី ក្នុងជម្រៅច្រើនរយម៉ែត្រ។ ការផ្ទុះបង្កការខូតខាតធ្ងន់ធ្ងរ ជាពិសេសខ្ទប់បណ្ដាកម្មករ មិនអាចឡើងមកខាងលើវិញបាន ។
ប្រតិបត្តិការជួយសង្គ្រោះជួបការពិបាក ក្នុងការបើកច្រកចូលក្នុងអណ្ដូងរ៉ែដែលបិទ ក្រោយការផ្ទុះតែទើបនាថ្ងៃទី២៤មករា ផ្ទាំងដីដែលបិទអណ្ដូងបានធ្លាក់ទៅក្រោម ទើបពួកអ្នកជួយសង្គ្រោះអាចចូលទៅដល់កម្មករដែលជាប់ក្រោមដីយូរថ្ងៃមកហើយ។
កាលពីសប្ដាហ៍មុនកម្មកររ៉ែម្នាក់ដែលរងរបួស ធ្ងន់បានបាត់បង់ជីវិតនៅក្រោមដី។ ហើយនាថ្ងៃទី២៤ មករា កម្មកររ៉ែ១១នាក់ បានត្រូវរកឃើញនៅរស់នាំមកខាងលើ។ ក៏ប៉ុន្តែកម្មកររ៉ែ៩នាក់ទៀត គួរឲ្យសោកស្ដាយដោយពួកគេរកឃើញថា បានបាត់បង់ជីវិតទៅហើយ ហើយសាកសពពួកគេនាំមកខាងលើ។ ការរុករកនៅបន្ត ដើម្បីតាមរកកម្មករចុងក្រោយម្នាក់ទៀតដែលនៅបាត់ខ្លួន តែក្ដីសង្ឃឹមរកឃើញថាគេនៅរស់នោះ ពិតជាមានតិចតួចបំផុត៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ