ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅតែធ្លាក់​ក្នុង​ល្បិច​នាំ​ទៅ​ដោះ​គ្រឿង​​អលង្ការ​​​អស់​ពី​​ខ្លួន​​​​​​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ នារី​ជា​កម្មករ​សំណង់​ម្នាក់ ត្រូវ​បាន​ក្រុម​ទំលាក់យោង​ចំនួន៤​នាក់ ប្រើ​ល្បិច​ធ្វើ​ជា​ជ្រុះ​មាស ​ហើយ​នាំ​យក​ទៅ​កន្លែង​ស្ងាត់ ដោះ​យក​គ្រឿង​អ​ល​ង្ក​ការ គិត​ជា​ប្រាក់​ប្រមាណ​ជាង​៤០០​ដុល្លារ​ហើយគេចខ្លួន​បាត់ បន្សល់​ទុកគ្រាប់កង់មួយ​កូន​ថង់​ជា​ថ្នូរ​។ ហេតុការណ៍នេះ​…

រាជធានី​ភ្នំពេញ ​៖ នារី​ជា​កម្មករ​សំណង់​ម្នាក់ ត្រូវ​បាន​ក្រុម​ទំលាក់យោង​ចំនួន៤​នាក់ ប្រើ​ល្បិច​ធ្វើ​ជា​ជ្រុះ​មាស ​ហើយ​នាំ​យក​ទៅ​កន្លែង​ស្ងាត់ ដោះ​យក​គ្រឿង​អ​ល​ង្ក​ការ គិត​ជា​ប្រាក់​ប្រមាណ​ជាង​៤០០​ដុល្លារ​ហើយគេចខ្លួន​បាត់ បន្សល់​ទុកគ្រាប់កង់មួយ​កូន​ថង់​ជា​ថ្នូរ​។ ហេតុការណ៍នេះ​ បាន​កើតឡើងកាលពី​ព្រឹកថ្ងៃ​ទី ២៦ ខែមក​រា ឆ្នាំ២០២១ នៅ​ចំណុចស្ថានីយប្រេងតូ​តា​ល់ តាម​ផ្លូវ​លេខ ៥៩៨ ក្នុងភូមិ ទួល​ពពែ ​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។​ នេះ​ជា​ល្បិច​ចាស់​តាំងពី​កំឡុង​ទស្ស​វតរ៍ទី​៩០ នៅ​តែ​មាន​អ្នក​ចាញ់​បោកទៀត​។

នារីដែល​ចាញ់បោកគេ​ព្រោះតែការ​លោភលន់ដែរនោះ​ ឈ្មោះ ស៊ុន រ៉ែ​ន អាយុ៣៨​ឆ្នាំ ជា​កម្មករ ស្នាក់​នៅ​កន្លែង​ការដ្ឋាន ក្នុង​វត្ត​ញ្ញាណ​រង្សី ក្នុង​សង្កាត់​ទួល​សង្កែ១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ តាម​នារី​រូប​នោះ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ ២០២១ នាង​បាន​ធ្វើ​ដំណើរ​ទៅ​ផ្សារ ងិ​ន អាន ហៅ​ផ្សារ​ទំនប់ ខាង​កើត​អតីត​រង្វង់​មូល​ខាំ​កូ​ស៊ី​ធី ដើម្បី​ទិញ​ម្ហូប ។

ស្រាប់តែមាន​នារី​ម្នាក់ ធ្វើ​ជា​រើស​បាន​កញ្ចប់​មាស​យក​បង្ហាញ​ហើយ​នារី​ម្នាក់​ទៀត ធ្វើ​ជា​និយាយ​បញ្ចុះបញ្ចូល ហើយ​នាំ​លក់​ចែកគ្នា​ហើយ​មាន​ម៉ូតូ​២​គ្រឿង​ទៀត ជា​អ្នក​ឌុ​បម​ក​ឈប់​នៅ​តាម​ផ្លូវលំ​ខាងលិច ជាប់​ម៉ាត​តូ​កាល់ ហើយ​ដោះ​យក​ខ្សែដៃ មួយ​ខ្សែ ដែល​ទិញ​ក្នុង​តម្លៃ២០០​ដុល្លារ ព្រមទាំង​ក្រវិល​មាស​១​ជី រួច​ក្រ​គល់​អោយ​កូន​កាបូប​ដែល​មាន​សុទ្ធតែគ្រាប់កង់​មួយ​កូន​ថង់ រួច​នារី​២​នាក់​នោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ដែល​ជា​បក្សពួក​គេច​ទៅ​បាត់​។ ​ដោយឡែក​ ម៉ូតូ​១​គ្រឿង ដែលសង្ស័យជា​បក្សពួក​ដែលមិនព្រមទាំង​ដេញ​តាម​​បន្ទាប់​ដឹងខ្លួន​ថា ចាញ់​បោក​គេ​នោះ​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ចាញ់បោក​គេ នារី​រូប​នោះ​​បាន​ហៅ​ម៉ូតូឌុប​ជិះ​តាម​រក​គ្រប់​ច្រក​មិនឃើញ នៅ​វេលា​ម៉ោង​ប្រមាណ ១០​និង​៤០​នាទី​ព្រឹក​បាន​ធ្វើ​ដំណើរ ទៅ​សុំ​បុគ្គលិក​ម៉ាត​តូ​តា​ល់ ឆែក​មើល កាមេរ៉ា​សុ​វត្តិភាព​ដោយ​យំ​ខ្សឹកខ្សួល​និង​រៀបរាប់​គួរ​អោយ​អាណិតអាសូរ​ជា​ខ្លាំង​។​នៅ​នារី​រូប​នោះ​​​យំ​រៀបរាប់​ថា នាង​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​យក​គ្រឿង​អ​ល​ង្គ​ការ​អស់ពី​ខ្លួន បន្ទាប់​ពី​សួរនាំទើប​ដឹង​ថា ចាញ់បោក​ក្រុម​ទំលាក់
យោង​៕

អត្ថបទសរសេរ ដោយ