ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាកូរ៉េ​​​​មួយរូប​​បាត់បង់ជីវិតទាំង​​វ័យក្មេង និង​​អាថ៌​កំបាំង

8 ខែ មុន

កូរ៉េ​ខាងត្បូង ៖ តារា​សម្តែង​កូរ៉េ​ខាងត្បូង​នាង Song Yoo-jung ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​តាម​រយៈ​រឿង​ភាគ​ទូរទស្សន៍ ដែល​មាន​ចំណងជើង​ថា «Make Your Wish»…

កូរ៉េ​ខាងត្បូង ៖ តារា​សម្តែង​កូរ៉េ​ខាងត្បូង​នាង Song Yoo-jung ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​តាម​រយៈ​រឿង​ភាគ​ទូរទស្សន៍ ដែល​មាន​ចំណងជើង​ថា «Make Your Wish» បាន​បាត់បង់​ជីវិត​ហើយ​ក្នុង​វ័យ​២៦​ឆ្នាំ កាលពី​ថ្ងៃ​ទី ២៣ មក​រា កន្លង​ទៅ​។

Picture

ដំណឹង​មរណភាព​របស់​តារា​ស្រី​រូប​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុមហ៊ុន​តំណាង​របស់​នាង​គឺ Sublime Artist Agency​។ ប៉ុន្តែ​មូលហេតុ​នៃ​ការ​ស្លា​.​ប់​មិន​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​ភ្លាម​ៗ​នៅឡើយ​ទេ​។ ខណៈ​ដែល​ពិធី​ដង្ហែ​សព​នឹង​ត្រូវធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល (Seoul)​។

Picture

ទោះបីជា​មូលហេតុ​នៃ​ការ​ស្លា​.​ប់​របស់ Yoo-jung មិន​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ក៏​ដោយ ក៏​មាន​ព័ត៌មាន​ថ្មី​ៗ​ជា​ច្រើន​នៅ​កូរ៉េ​ខាងត្បូង​បាន​ចុះ​ផ្សាយ​ថា​តារា​ស្រី​រូប​នេះ​បាន​ធ្វើ​អ.ត្ត.ឃា.ត ប៉ុន្តែ​អត្ថបទ​ទាំងនោះ​ត្រូវ​បាន​កែប្រែ​ភ្លាម​ៗ​នៅ​ពេល​ក្រោយ ដោយ​ធ្វើ​ឱ្យ​គ្រប់​គ្នា​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង​។

Picture

សូម​រំលឹក​ថា Song Yoo-jung បាន​ចាប់ផ្តើម​អាជីព​ជា​តារា​បង្ហាញ​ម៉ូត​គ្រឿងសំអាង មុន​ផ្លាស់​ប្តូរ​មក​ចាប់​អាជីព​ជា​តារា​សម្ដែង​នៅ​ឆ្នាំ ២០១៣ ដោយ​ក្នុង​នោះ​រឿង​ដំបូង​ដែល​នាង​សម្តែង​គឺ​មាន​ចំណងជើង​ថា «Golden Rainbow»​។

Picture

សម្ពាធ​ការងារ​ក្នុង​វិស័យ​កម្សាន្ត​របស់​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​មើលឃើញ​ថា កំពុង​ក្លាយជា​ក្តី​កង្វល់​ដ៏​ធំ បន្ទាប់​ពី​កន្លង​មក​មាន​សិ​ល្ប​ករ​-​សិ​ល្ប​ការី​នី​ជា​ច្រើន​បាន​ធ្វើ​អ.ត្ត.ឃា.ត​ជា​បន្តបន្ទាប់ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​កំពូល​តារាចម្រៀង K-pop គឺ​នាង Sulli និង Goo Hara ផង​ដែរ​៕ (​ដកស្រង់​ចេញពី South China Morning Post)

Picture
Picture
Picture
Picture