ប្រទេសម៉ិកស៊ិ ៖ ប្រធានាធិបតីម៉ិកស៊ិ លោកANDRES MANUEL LOPEZ OBRADORប្រកាសនាថ្ងៃទី២៤មករាថា លោកបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន នៃការឆ្លងវីរុសCOVID-19ហើយលោកបន្តថា លោកមានចេញរោគសញ្ញាស្រាល នៃការឆ្លងវីរុសនេះ ហើយលោកទទួលការព្យាបាល។
តាមTWITTERមេដឹកនាំអាយុ៦៧ឆ្នាំរូបនោះ ដែលបដិសេធមិនព្រមពាក់ម៉ាស និយាយថា ជានិច្ចកាលខ្ញុំមានសុទិដ្ឋិនិយម។ ប្រទេសម៉ិកស៊ិកប្រឈមមុខនឹងរលកទី២នៃការឆ្លងវីរុសនោះ ហើយពេលនេះក្លាយជាប្រទេសទី៤រងការប៉ះពាល់ខ្លាំងជាងគេលើពិភពលោក បើគិតពីចំនួនអ្នកបាត់បង់ជីវិត។
យោងតាមទិន្នន័យចេញផ្សាយនាថ្ងៃទី២៤មករា របស់ក្រសួងសុខាភិបាលម៉ិកស៊ិកថា ក្នុងប្រទេសនោះមានអ្នកឆ្លងថ្មី១០.៨៧២នាក់ និងអ្នកបាត់បង់ជីវិតថ្មី៥៣០នាក់ រយៈពេល២៤ម៉ោងចុងក្រោយនេះ នាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់១.៧៦៣.២៧៩នាក់ និងអ្នកបាត់បង់ជីវិតសរុប១៤៩.៦១៤នាក់។
លោកANDRES MANUEL LOPEZ OBRADORគូសបញ្ជាក់ថា រដ្ឋមន្ត្រីមហាផ្ទៃរបស់លោកនឹងជាអ្នកទទួលបន្ទុក ពេលលោកអវត្តមាន ធ្វើសន្និសីទសារព័ត៌មាននាពេលព្រឺក ដែលរៀបចំធ្វើរាល់ថ្ងៃ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ