ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយ​ឆ្នាំ បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បាន​ជាង​១​ពាន់​នាក់

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០២០​កន្លង​មកនេះ សមត្ថកិច្ច​រាជធានី​ភ្នំពេញ បង្ក្រាប និង​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ចំនួន ៦៨១​ករណី ឃាត់ខ្លួន​១០៣៩​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០២០​កន្លង​មកនេះ សមត្ថកិច្ច​រាជធានី​ភ្នំពេញ បង្ក្រាប និង​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ចំនួន ៦៨១​ករណី ឃាត់ខ្លួន​១០៣៩​នាក់ (​ស្រី ៤៨​នាក់​) ក្នុង​នោះ ពាក់ព័ន្ធ​បទល្មើស​ព្រហ្ម​-​ទណ្ឌ ចំនួន ៥០៦​ករណី ឃាត់ខ្លួន​៦៦៤​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បង្ក​ឱ្យ​បាត់​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន​១៧៣​ករណី ឃាត់ខ្លួន ៣៧៥​នាក់ (​ស្រី ២៧​នាក់​) បាន​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​ធ្វើ​កិច្ចសន្យា​អប់រំ​បញ្ឈប់​សកម្មភាព ។

Picture

របាយការណ៍​ដដែល​បានអោយ​ដឹង​ទៀត​ថា ចំពោះ​ការងារ​គ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង ជន​ទំនើង ៖ បាន​ធ្វើការ​គ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង ជន​ទំនើង បាន​ចំនួន ៥០៧​នាក់ (​ស្រី ១៤​នាក់​) ក្រុម​ចំនួន ៥២​ក្រុម​, ក្រុម​ទោល ចំនួន ៣៧៩​នាក់ (​ស្រី ២​នាក់​), មុខសញ្ញា​ចាស់ ចំនួន ៤០២​នាក់ (​ស្រី ២​នាក់​) ក្រុម​ចំនួន​៣៩​ក្រុម​, ក្រុម​ទោល​ចំនួន ២៧០​នាក់ និង​មុខសញ្ញា​ថ្មី ចំនួន​១០៥​នាក់ (​ស្រី ១២​នាក់​), ក្រុម​ចំនួន ១៣​ក្រុម​, ក្រុម​ទោល ចំនួន ១០៩​នាក់ ក្នុង​នោះ​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​១១៥​នាក់ (​ស្រី ៧​នាក់​), គ្រឿង ញៀន ចំនួន ២០៤​នាក់ (​ស្រី ៣​នាក់​), បង្ហោះ​ម៉ូតូ​ចំនួន​២០​នាក់ និង​គេច​សាលា ចំនួន ១៣​នាក់​, បច្ចុប្បន្នភាព​បាន​កែប្រែ ចំនួន ៩៨​នាក់ និង​ផ្លាស់​ចេញ ចំនួន ១១​នាក់​ផង​ដែរ ។

Picture

សូម​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ធ្វើ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ខ្លួន​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២១ នៅ​អំឡុង​ខែកុម្ភៈ​នេះ ៕