ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​​បញ្ជូន​នាវាចម្បាំង​១កង​នាំមុខ​ដោយ​នាវា​​ផ្ទុក​យន្តហោះ​​​​១​គ្រឿង​មក​កាន់​សមុទ្រ​

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ កងទ័ព​អា​មេ​រិ​ក​រាយការណ៍​នា​ថ្ងៃ​ទី​២៤​មក​រា​ថា នាវាចម្បាំង​១​កង​របស់​អា​មេ​រិ​ក នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ THEODORE ROOSVELT បាន​បើក​ចូល​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ខណៈ​ភាព​តានតឹង​កំពុង​មាន​ខ្ពស់​ជា​ថ្មី​រវាង​ចិន​និង​កោះ​តៃវ៉ាន់ ដែល​នាំ​ឲ្យ​ក្រុង​វ៉ា​ស៊ិន​តោន​មានការ​ព្រួយបារម្ភ​។…

ប្រទេស​ចិន ៖ កងទ័ព​អា​មេ​រិ​ក​រាយការណ៍​នា​ថ្ងៃ​ទី​២៤​មក​រា​ថា នាវាចម្បាំង​១​កង​របស់​អា​មេ​រិ​ក នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ THEODORE ROOSVELT បាន​បើក​ចូល​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ខណៈ​ភាព​តានតឹង​កំពុង​មាន​ខ្ពស់​ជា​ថ្មី​រវាង​ចិន​និង​កោះ​តៃវ៉ាន់ ដែល​នាំ​ឲ្យ​ក្រុង​វ៉ា​ស៊ិន​តោន​មានការ​ព្រួយបារម្ភ​។

យោង​តាម​តៃវ៉ាន់​ថា បណ្ដា​នាវាចម្បាំង​អា​មេ​រិ​កបាន​បើក​ចូល ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃ​ទី​២៣​មក​រា ចំ​ថ្ងៃ​ដែល​តៃវ៉ាន់ បរិហារ​ពី​ការ​លុកលុយ​ដ៏​ធំ របស់​កង​យន្តហោះ​ចម្បាំង​ចិន​ក្នុង​ដែនអាកាស​របស់​ខ្លួន នៅ​ជិត​ប្រជុំ​កោះ​PRATAS​ត្រួតត្រា​ដោយ​តៃវ៉ាន់​។ យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ចិន​៨​គ្រឿង និង​យន្តហោះ​ប្រដេញ​៤​គ្រឿង ត្រូវ​បាន​ចិន​បញ្ជូន​មក​នា​ថ្ងៃ​នោះ​។ រួច​នា​ថ្ងៃ​ទី​២៤​មក​រា​ក្រសួង​ការពារ​តៃវ៉ាន់​ប្រកាស ពី​ការ​លុកលុយ​លើក​ទី​២​របស់​កង​យន្តហោះ​ចម្បាំង​ចិន ក្នុង​ដែនអាកាស​របស់​ខ្លួន​ដែល​លើក​នេះ​មាន​យន្តហោះ​ចិន ១៥​គ្រឿង ក្នុង​នោះ​មាន​យន្តហោះ​ប្រដេញ​១២​គ្រឿង បាន​ហោះ​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​តៃវ៉ាន់ ដោយ​ហោះ​ពីលើ​សមុទ្រ​ចិន​ខាងត្បូង នា​ភាគ​ខាងត្បូង​កោះ​តៃវ៉ាន់​។

ការ​ហោះ​លុកលុយ​លើក​ទី​១​ចូល​ដែនអាកាស​តៃវ៉ាន់ រួម​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធ​សាស្ត្រ​៨​គ្រឿង និង​យន្តហោះ​ប្រដេញ​៤​គ្រឿង​។ កង​ម៉ា​រី​ន​អា​មេ​រិ​កបាន​ឆ្លើយ​តប​វិញ ដោយ​បញ្ជូន​កង​នាវាចម្បាំង នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ​១​គ្រឿង​មក​កាន់​តំបន់​នោះ​។

ក្រសួងការបរទេស​អា​មេ​រិ​ក​អះអាង​នា​ថៃ្ង​ទី​២៣​មក​រា​ថា ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក ចំពោះ​តៃវ៉ាន់ នៅ​តែ​រឹង​មាំ​ដូច​ថ្ម​ក៏​ទោះបី​មានការ​ប៉ុនប៉ង​សម្លុត​បំភ័យ​របស់​ចិន​ក្ដី​។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អា​មេ​រិ​ក លោក​NED PRICE គូសបញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​១​ថា គេ​កត់សម្គាល់​ឃើញ​ជាមួយ​ក្ដី​បារម្ភ ចំពោះ​និន្នាការ​បច្ចុប្បន្ន​របស់​ចិន ដែល​បំភ័យ​បណ្ដា​អ្នក​ជិតខាង ក្នុង​នោះ​មាន​តៃវ៉ាន់​ហើយ​យើង​ស្នើ​ដល់​ក្រុង​ប៉េ​កាំ​ង ឲ្យ​បញ្ឈប់​ការ​គាបសង្កត់​ខាង​យោធា ការទូត​និង​សេដ្ឋកិច្ច​លើ​តៃវ៉ាន់​។ សេចក្ដីថ្លែងការណ៍​នោះ គឺជា​លើក​ដំបូង​ទាក់ទិន​នឹង​តៃវ៉ាន់ ចាប់តាំងពី​ការ​ចូល​កាន់​តំណែង របស់​ប្រធានាធិបតី​ថ្មី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន កាលពី​ស​ប្ដា​ហ៍​មុន​មក​។

កងទ័ព​អា​មេ​រិ​ក​ឲ្យ​ដឹង​ថា កង​នាវាចម្បាំង​នោះ​របស់​អា​មេ​រិ​ក បាន​ចូល​ក្នុង​តំបន់​ដែល​ទាមទារ​ដោយ​​ចិន​នោះ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជា​ទម្លាប់​មួយ សំដៅ​ធានា​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​ក្នុង​សមុទ្រ និង​បង្កើត​ភាព​ជា​ដៃគូ​សំដៅ​កែ​លម្អ​សន្តិសុខ​សមុទ្រ​។

ចិន​តែង​បរិហារ​ជាប់​ជា​និច្ច ចំពោះ​អន្តរាគមន៍​អា​មេ​រិ​ក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នាវា​ផ្ទុក​យន្ត​ហោះ​អា​មេ​រិ​ក​ដែល​មក​កាន់​សមុទ្រ​ចិន​ខាងត្បូង អម​ដោយ​នាវា​ពិឃាត​USS BUNKER HILL នាវា​ពិឃាត​បាញ់​មី​ស៊ី​ល​១​គ្រឿង​និង​នាវា​ពិឃាត​២​គ្រឿង​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ