ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​លែង​កាន់​អំណាច​ តែ​នីតិ​វិធីដក​តំណែង​​លោក​ត្រាំ​ នៅ​បន្ត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់ ត្រាំ លែង​កាន់​អំណាច​ហើយ តែ​នីតិ​វិធីដក​តំណែង​លោក​នៅ​តែ​​បន្ត ។ នីតិវិធី​នោះ​នឹង​ចាប់ផ្ដើម​នា​ស​ប្ដា​ហ៍​ទី​២​នៃ​ខែកុម្ភៈ​នៅ​ក្នុង​ព្រឹទ្ធសភា ក្រោយ​ពី​ការ​បញ្ជូន​ឲ្យ​ព្រឹទ្ធសភា​នូវ​បទចោទប្រកាន់​អតីត​ប្រធានាធិបតី​រូប​នោះ​នា​ថ្ងៃ​ទី​២៥ មក​រា…

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់ ត្រាំ លែង​កាន់​អំណាច​ហើយ តែ​នីតិ​វិធីដក​តំណែង​លោក​នៅ​តែ​​បន្ត ។ នីតិវិធី​នោះ​នឹង​ចាប់ផ្ដើម​នា​ស​ប្ដា​ហ៍​ទី​២​នៃ​ខែកុម្ភៈ​នៅ​ក្នុង​ព្រឹទ្ធសភា ក្រោយ​ពី​ការ​បញ្ជូន​ឲ្យ​ព្រឹទ្ធសភា​នូវ​បទចោទប្រកាន់​អតីត​ប្រធានាធិបតី​រូប​នោះ​នា​ថ្ងៃ​ទី​២៥ មក​រា ។ នោះ​ជា​សេចក្ដី​រាយ​ការណ៍ កាលពី​ថ្ងៃ​ទី​២៣ មក​រា របស់​បណ្ដា​មេ​ដឹក​នាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា។

លោក​ដូ​ណា​ល់ ត្រាំ នឹង​ត្រូវ​វិនិច្ឆ័យ​ទោស​កំហុស​ពី​បទ​ញុះ​ញ៉ុ​ង​ឲ្យ​មានការ​បះបោរ​ពី​បទ​លើក​ទឹកចិត្ត​បណ្ដា​អ្នកគាំទ្រ​លោក​ឲ្យ​លើកគ្នា​ចូល​អុកឡុក​វិមាន​សភា​កា​ពី​តូ​ល កាលពី​ថ្ងៃ​ទី​៦
ខែ​មក​រា ជា​កន្លែង​ដែល​សភា​ទាំង​២​ត្រូវ​បញ្ជាក់​ពី​ជ័យជម្នះ​របស់​គូប្រជែង​នៃ​គណបក្ស​ប្រជា​ធិ​ប
តេ​យ្យ លោក​ចូ បៃ​ដិ​ន ក្នុង​ការ​បោះ​ឆ្នោត​ប្រ​ធានា​ធិ​បតី ។

លោក CHUCK SCHUMER ប្រធាន​ព្រឹទ្ធសភា​ជា​អ្នក​ប្រជាធិបតេយ្យ​អះអាង​ថា សំណុំរឿង​នោះ​នឹង​ដាក់​ឲ្យ​បណ្ដា​គណបក្ស​ចាប់ផ្ដើម​ពិនិត្យ​នា​ថៃ្ង​ទី​៨ កុម្ភៈ ។ ចំណែក​ប្រធាន​សភា​លោក​ស្រី​ណា​ន​ស៊ី​ពី​ឡូ​ស៊ីអះអាង​ថា បណ្ដា​រដ្ឋ​អាជ្ញា​របស់​យើង​ត្រៀម​ការពារ​សំណុំរឿង​របស់​ពួក​គេ​នៅ​មុខ​ព្រឹទ្ធ​សមាជិក​១០០​រូប ដែល​នឹង​វិ​និច្ឆ័​យ​ក្នុង​សវនាការ​រឿង​នោះ ។

លោក​ដូ​ណា​ល់ ត្រាំ បើ​ត្រូវ​ព្រឹទ្ធសភា​សម្រេច​ពី​ការ​ដក​តំណែង​ដោយសារ​នីតិវិធី​នេះនោះ​លោក អាច​ត្រូវ បាត់បង់​អត្ថប្រយោជន៍​នានា​ក្នុង​នាម​អតីត​ប្រធានាធិបតី ។ ដូច​ប្រទេស​ជា​ច្រើន​ដទៃ​ទៀត​ដែរ សហរដ្ឋអាមេរិក​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ប្រធានាធិបតី​ដែល​ចាក​ចេញពី​តំណែង ។ តែ​ចាំបាច់​ទាល់តែ​ប្រ​ធានា​ធិបតី​នោះ​មិន​ត្រូវ​បាន​សម្រេច​ដកហូត​តំណែង ក្រោម​មានការ​ចោទប្រកាន់​មួយ ។

លោកដូ​ណា​ល់ ត្រាំ ពិត​ណាស់​កំពុង​រង​នូវ​នីតិវិធី​នោះ តើ​បណ្ដា​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វីខ្លះ ? អតីត​ប្រធានាធិបតី​ទទួល​បាន​កិច្ច​ការពារ​ពី​សំណាក់​ភ្នាក់ងារ​សន្តិសុខ​អស់​មួយ​ជីវិត ។

អតីត​ប្រធានាធិបតី​នៅ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ក្នុង​១​ឆ្នាំ​១​លាន​ដុល្លារ​សម្រាប់​ផ្ទាល់ខ្លួន ហើយ​ភរិយា​ទទួល​បាន​ប្រាក់​៥០០.០០០​ដុល្លារ​ក្នុង​១​ឆ្នាំ ។ តាម​កាសែត LE MONDE បារាំង​ថា លោក​ត្រាំ​នឹង​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​ស្មើនឹង​ប្រាក់បៀវត្ស​របស់​រដ្ឋមន្ត្រី​មួយ​រូប​ពោល​ជិត​២២០.០០០​ដុល្លារ​ក្នុង​១​ឆ្នាំ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ