ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពព័ត៌មានពីប្រទេសថៃបានឲ្យដឹងថា ពលករខ្មែរ, ថៃនិងភូមាជាច្រើននាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍បាក់ស្ពានអាកាសដ៏ធំមួយ នៅខេត្តណាខនរាជសីម៉ា កាលពីរសៀលថ្ងៃទី២៣ មករា ឆ្នាំ២០២១។
តាមប្រភពខាងលើបានឱ្យដឹងបន្តថា ក្នុងហេតុការណ៍នោះដែរមានពលករខ្មែរយ៉ាងតិច៧នាក់ ភូមាម្នាក់ និងថៃម្នាក់រងរបួសធ្ងន់ស្រាល ដោយអ្នកខ្លះបាក់ដៃ អ្នកខ្លះបាក់ជើងនិងរបួសក្បាល ។
ការបាក់ស្ពានអាកាសដែលកំពុងសាងសង់ខាងលើនេះ គេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ហើយពេលនេះមន្ត្រីជំនាញពាក់ព័ន្ធរបស់ថៃកំពុងចុះស្រាវជ្រាវរកមូលហេតុថាតើបណ្តាលមកពីសំណង់មិនរឹងមាំ ឬជាកំហុសរបស់វិស្វករ។
ជុំវិញប្រភពព័ត៍មានខាងលើនេះដែរ កោះសន្តិភាពមិនទាន់អាចសុំការអត្ថាធិប្បាយពីមន្ត្រីស្ថានទូតកម្ពុជាប្រចាំក្រុងបាងកកបាននៅឡើយទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ