កោះតៃវ៉ាន់ ៖ ក្រសួងការពារតៃវ៉ាន់រាយការណ៍ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ៨គ្រឿង និងយន្តហោះប្រដេញចិន៤គ្រឿង កាលពីថ្ងៃទី២៣ មករា បានហោះចូលក្នុងតំបន់ការពារ
អាកាសតៃវ៉ាន់នាំឲ្យកងទ័ពអាកាសតៃវ៉ាន់ ដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងមីស៊ីល ។
ចិនដែលមិនទទួលស្គាល់ឯករាជ្យរបស់តៃវ៉ាន់ បានធ្វើចាប់តាំងពីច្រើនខែមកហើយនូវការលុក
លុយចូលស្ទើររាល់ថ្ងៃក្នុងតំបន់អាកាសដែលស្ថិតនៅចន្លោះភាគខាងត្បូងតៃវ៉ាន់ និងប្រជុំកោះPRATAS ត្រួតត្រាដោយតៃវ៉ាន់ក្នុងសមុទ្រចិនខាងត្បូង ។ តែច្រើនលើកការលុកលុយរបស់យន្ត
ហោះចិន មានត្រឹមយន្តហោះស៊ើបការណ៍ពី១គ្រឿងទៅ២គ្រឿងប៉ុណ្ណោះ ។
វត្តមានរបស់យន្តហោះប្រយុទ្ធដ៏ច្រើនបែបនេះតែ១លើកតៃវ៉ាន់យល់ថា យន្តហោះទាំងនោះមិនមែនធម្មតាតែជាយន្តហោះ ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរធុន H-6K និងយន្តហោះប្រដេញធុន J-16 ដែលខុសពីទម្លាប់ ។ ក្នុងចំណោមយន្តហោះចិនទាំងនោះក៏មានយន្តហោះប្រឆាំងនាវាមុជទឹក១គ្រឿងធុនY-8 ផងដែរ ។
ទោះបីយ៉ាងណាយន្តហោះចិនទាំងនោះស្ថិតនៅឆ្ងាយពីកោះសំខាន់ ។ កងទ័ពអាកាសតៃវ៉ាន់បានព្រមាន ចំពោះវត្តមានយន្តហោះប្រយុទ្ធទាំងនោះនិងបានដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងមីស៊ីលដើម្បីតាមដានត្រួតពិនិត្យ ។ ចិនមិនបានធ្វើអត្ថាធិប្បាយណាមួយឡើយ ។
ពីមុនៗមកចិនតែងនិយាយថា ខ្លួនបានធ្វើសមយុទ្ធយោធានានា ដើម្បីការពារសន្តិសុខ និងអធិប
តេយ្យភាពរបស់ប្រទេស ។ ចិនបានមើលឃើញជាមួយការបារម្ភចំពោះការជួយទ្រទ្រង់របស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ជាការគាំទ្រដែលមានកាន់តៃខ្លាំង ក្រោមការកាន់អំណាចរបស់លោកដូណាល់ ត្រាំ ។ បេសកកម្មរបស់យន្តហោះចម្បាំងចិនទាំងនោះធ្វើឡើង២ថ្ងៃក្រោយការចូលកាន់តំណែងរបស់លោកចូបៃដិន ជាប្រធានាធិបតីថ្មីអាមេរិក ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ