ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសំណាង! បុកឡើងក្រឡាប់​ធ្លាក់​ផ្លូវហើយ ត្រឹមតែរបួស ៣នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ រថយន្តហ្វត ស៊េរីទំនើប បានបុករថយន្តកាំម៉ារី ហើយបុកម៉ូតូ បណ្តាលឲ្យ​របួស ៣នាក់។ ហេតុការណ៍នេះ បាន​កើតឡើង កាលពីវេលាម៉ោង…

បន្ទាយមានជ័យ៖ រថយន្តហ្វត ស៊េរីទំនើប បានបុករថយន្តកាំម៉ារី ហើយបុកម៉ូតូ បណ្តាលឲ្យ​របួស ៣នាក់។ ហេតុការណ៍នេះ បាន​កើតឡើង កាលពីវេលាម៉ោង ៥ និង ៥០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុង​ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ​។

មន្ត្រីចរាចរណ៍នៃអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ បានប្រាប់ថា ​រថយន្តហ្វត ដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BE-9556 បានបើកបរតាម​បណ្តោយផ្លូវជាតិលេខ៥ ទិសដៅ ពីកើត ទៅលិច ក្នុងល្បឿនលឿន បានបុករថយន្ត​កាំម៉ារី ចង្កូតស្តាំ ពីក្រោយ ហើយរុលទៅបុកម៉ូតូពីក្រោយម៉ាក់ហុងដា MSX ពាក់ផ្លាក​លេខ បាត់ដំបង1AA-3527 បណ្តាលឲ្យ​រថយន្តហ្វត ក្រឡាប់ជាច្រើនត្រឡប់ ធ្លាក់ពីផ្លូវ បណ្តាលឲ្យ​របួស ៣នាក់​។

មន្ត្រីនគរបាលចរាចរណ៍ បានបញ្ជាក់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍ កើតឡើង មន្ត្រីជំនាញ បានចុះទៅពិនិត្យ និង​វាស់វែង។ មូលហេតុគ្រោះចរាចរណ៍​នេះ បណ្តាលមកពីរថយន្ត ហ្វត ស៊េរីទំនើប បើកបរលឿន បានបុកពីក្រោយរថយន្តកាំម៉ារី ហើយ​បុកម៉ូតូ បណ្តាលខូចខាតធ្ងន់ធ្ងរ និងរបួសស្រាល ៣នាក់។

ក្រោយពេលមន្ត្រីជំនាញវាស់វែងហើយ ​រថយន្តទាំង ២គ្រឿង និងម៉ូតូ ១គ្រឿង ត្រូវបានប៉ូលិសយក​ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍​ជើង​គោក៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ