ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​២​ខ្នង​ជា​​របស់​​​ម្ដាយជរា និង​កូន​ត្រូវភ្លើងឆេះខ្ទេចអស់​ទាំង​ស្រុង​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​ចំនួន​2​ខ្នង​ដែល​ជា​ផ្ទះរបស់​​ម្ដាយ​និង​កូន​​ត្រូវ​​អគ្គី​ភ័យ​ឆាប​ឆេះ​ខ្ទេច​ទាំងស្រុង​កាលពី​វេលា​ម៉ោង2​និង​30​នាទី​ឈាន​ចូល​ថ្ងៃ​ទី​24 ខែមករា ឆ្នាំ​2021 នៅ​ភូមិ​ត្រែង ឃុំ​ឈាន​ឡើង ស្រុក​សាមគ្គី​មាន​ជ័យ ​ខេត្តកំពង់ឆ្នាំង ។…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​ចំនួន​2​ខ្នង​ដែល​ជា​ផ្ទះរបស់​​ម្ដាយ​និង​កូន​​ត្រូវ​​អគ្គី​ភ័យ​ឆាប​ឆេះ​ខ្ទេច​ទាំងស្រុង​កាលពី​វេលា​ម៉ោង2​និង​30​នាទី​ឈាន​ចូល​ថ្ងៃ​ទី​24 ខែមករា ឆ្នាំ​2021 នៅ​ភូមិ​ត្រែង ឃុំ​ឈាន​ឡើង ស្រុក​សាមគ្គី​មាន​ជ័យ ​ខេត្តកំពង់ឆ្នាំង ។

​សមត្ថកិច្ច​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ​ដែល​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ផ្ទះ​ទាំង​​២ខ្នង​ដែល​ត្រូវ​ភ្លើង​ឆេះខាងលើ​​ ក្នុងនោះ​ផ្ទះ១ខ្នង​ជា​របស់​ស្ត្រីជាម្តាយ​ឈ្មោះ​ឆេ​ង ខែ​ម អាយុ​80​ឆ្នាំ​ មាន​ទំហំ​4​ម៉ែត្រ​គុណ​នឹង​5​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ​ បាន​រង​ការ​ខូចខាត​ស្រូវ​២​,៥​តោន ម៉ូតូ​2​គ្រឿង មាស​7​ជី លុយ​12 លាន​រៀល និង​សម្ភារៈ​ជា​ច្រើន​ទៀត ។ ​ចំណែក​​ផ្ទះ​​១ខ្នងទៀត​ជា​​របស់ស្ត្រីជា​កូន​​ឈ្មោះ សែ​ម ខេន ​អាយុ​58​ឆ្នាំ​ មាន​ទំហំ​6​ម៉ែត្រ​គុណ​នឹង​7​ម៉ែត្រ ​ធ្វើ​​អំ​ពី​ឈើ​ប្រក់​ក្បឿង ជញ្ជាំង​ក្តារ បាន​រង​ការ​ខូចខាត​ទាំងស្រុង​ដូច​គ្នា​។

តាម​ប្រភព​ខាងលើ​បានប​ន្ត​ថា ក្នុង​ហេតុការណ៍​នោះ​បាន​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ម្តាយ​ឈ្មោះ ឆេ​ង ខែ​ម រង​ការ​រលា​ក​​ដៃ​ទាំង​សងខាង​ហើយ​ត្រូវ​បាន​អធិការ​នគរបាល​ស្រុក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន នៅ​ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។​

តាម​ប្រភព​ខាងលើ​​បាន​បន្ត​ទៀត​ថា​ ចំពោះ​មូលហេតុ​ដែល​​​​កើត​មាន​អគ្គី​ភ័យ​ឆាបឆេះ​​​​ទាំង​​​២ខ្នង​ខាងលើ​​គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ការ​ជួយ​អន្តរាគមន៍​ពន្លត់​រហូត​ដល់​ម៉ោង​3​និង​30​នាទី​ទៀប​ភ្លឺ​ ទើប​អាច​ពន្លត់​ភ្លើង​រួចរាល់​ជាស្ថាពរ ​ប៉ុន្តែ​ទោះ​ជា​យ៉ាងនេះ​ក្តី​ ផ្ទះ​ទាំង​2​ខ្នង​បាន​ឆេះ​ខ្ទេច​អស់​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ