ខេត្តស្ទឹងត្រែង ៖ ក្មេងប្រុសម្នាក់បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ខណៈរថយន្តទំនើបបុកផ្លោងចូលព្រៃ កាលពីវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ស្ថិតស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/c0187da4eed0c8b3741639e7ddea2b5c.jpg)
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សំរិត មាស ភេទប្រុស អាយុ១៥ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិណាអូង ឃុំអូរស្វាយស្រុក បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងបានជិះម៉ូតូម៉ាកឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ផ្លាកលេខ ស្ទឹងត្រែង ១C.៣៨៣២ ។ ត្រូវរថយន្តម៉ាក Ford RANGER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២AX. ៦៧៦៦មិនស្គាល់អត្តសញ្ញាណ បុកក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូបាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ ត្រង់ចំណុចផ្លូវលំចូលទៅកាន់ស្រុកសៀមប៉ាង ចម្ងាយប្រហែល១គីឡូម៉ែត្រពីផ្លូវបំបែកដុងក្រឡ ។ បន្ទាប់កើតហេតុម្ចាស់រថយន្តម៉ាក់ Ford RANGER បានរត់គេចខ្លួនចូលក្នុងព្រៃបាត់ ស្រមោលតែម្តង ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/bfb0d45fa758f1b4cc5d57dafb8f9028.jpg)
ក្រោយមកកម្លាំងសមត្ថកិច្ច បានចុះធ្វើការវាស់វែងស្រាវជ្រាវរកម្ចាស់រថយន្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/d4fcf2c47d47171e6058c1d778156fbb-1.jpg)
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/a5d1c067dbe3f9943ee1609a7e1c213a.jpg)
ចែករំលែកព័តមាននេះ