ខេត្តកែប ៖ ការសាងសង់ផ្សាររាត្រីនៅលើផ្លូវក៏តូចចង្អៀតមួយខាងកើតផ្សារក្ដាមសសៀរតាមបណ្ដោយមាត់ឆ្នេរកែប ដែលមន្ត្រីខេត្តកែបធ្លាប់បានអះអាងថា ចាក់ពង្រីកផ្លូវសសៀរមាត់សមុទ្រ អោយកាន់តែធំនោះ ត្រូវបានគេសាងសង់ធ្វើជាផ្សាររាត្រីបែបទំនើបទៅវិញ ។
ប៉ុន្តែផ្សាររាត្រីនៅតាមបណ្ដោយឆ្នេរសមុទ្រក្នុងនោះក៏មានចាក់លប់សមុទ្រផង សម្រាប់ធ្វើសួន និងកន្លែងផ្ញើរថយន្តបានរហូតទៅដល់500គ្រឿងឯណ្ណោះ ។ តែគេមិនបានដឹងពីមូលហេតុការផ្អាកការសាងសង់តូបបែបទំនើបនោះទេ ។
នៅឆ្នាំ 2021នេះ ផ្សាររាត្រីត្រូវបានសាងសង់បន្តទៀត និងក្រាលក្ដារពង្រីកកាន់តែធំវែងចូលក្នុងសមុទ្របន្ថែមទៀត ។
ទាក់ទងសាងសង់ផ្សាររាត្រីនេះ លោកអ៊ឹង វុទ្ធី នាយករដ្ឋបាលសាលាខេត្តកែប បានមានប្រសាសន៍យ៉ាងខ្លីថា នៅផ្សាររាត្រីនេះ មានគេវិនិយោគហើយ ។
លោកអុំ ឈ្នាង ជាម្ចាស់ភាគហ៊ុនរផ្សាររាត្រីបាននិយាយមិនបានព្រាងទុកប្រាប់អ្នកយកព័ត៌មាន កាលពីព្រឹកថ្ងៃទី22 ខែមករានេះថា តូបដែលសាងសង់រួចនៅផ្សាររាត្រីនេះ មានចំនួន54តូប ។
លោកអុំឈ្នាង និយាយថា តូបបែបទំនើបនេះ លក់ដាច់ក៏បាន ជួលនៅក៏បាន ។ ប៉ុន្តែលោកអុំឈ្នាងមិនបានប្រាប់តម្លៃតូបនោះទេ ។
ទោះជាបែបណា នៅឆ្នាំ 2019 កន្លែងនេះ អាជ្ញាធរខំប្រកូសប្រកាសពីការចាក់ផ្លូវលុបសមុទ្រ ដើម្បីពង្រីកផ្លូវសសៀរឆ្នេរត្រង់ចំណុចនេះ អោយកាន់តែធំកុំស្ទះចរាចរណ៍តែទីបំផុតស្រាប់តែឃើញសាងសង់តូបធ្វើផ្សាររាត្រីទៅវិញ និងប្រកាសលក់ជាបណ្ដើរៗ ៕
ចែករំលែកព័តមាននេះ