ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ប្រកាស​អភិវឌ្ឍន៍​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ក្លាយជា​ទីក្រុង​ថ្មី​មួយទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នឹង​ធ្វើការ​អភិវឌ្ឍ​ភាគ​ខាងត្បូង រាជធានី​ភ្នំពេញ​ឲ្យ​ក្លាយជា​ទីក្រុង​មួយ​ថ្មី​ទៀត ទោះបីជា​មានការ​រិះគន់​ពី​មតិ​មួយ​ចំនួន​ក៏​ដោយ​។ ថ្លែង​ក្នុង​ពិធី​សម្ពោធ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នឹង​ធ្វើការ​អភិវឌ្ឍ​ភាគ​ខាងត្បូង រាជធានី​ភ្នំពេញ​ឲ្យ​ក្លាយជា​ទីក្រុង​មួយ​ថ្មី​ទៀត ទោះបីជា​មានការ​រិះគន់​ពី​មតិ​មួយ​ចំនួន​ក៏​ដោយ​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ សមិទ្ធផល​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួម​មាន​អគារ​ទីស្តីការ​ថ្មី និង​វិទ្យាស្ថាន «​តេ​ជោ​សែន សាធារណការ និង​ដឹក​ជញ្ជូន​» នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ ថា​«​គេ​ថា​អភិវឌ្ឍន៍​ខាងត្បូង​រាជធានី​ភ្នំពេញ ជា​តំបន់ដីសើម អី​ញ្ចឹ​ង​ចាំ​លោក​មក​ដឹកនាំ​វា​យក​ម្រេច​អគារ​នឹង​ទៅ តែ​ខ្ញុំ​មិន​ទុក​ទេ គឺ​ធ្វើ​ហើយ អា​លូវ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ ដែល​ផ្លូវ​៦០​ម៉ែត្រ​ទៅ​ជាទី​ក្រុង​មួយ​ថ្មី​ហើយ ។ ភាគ​ត្បូង​ផ្លូវ​ទៅ​ផ្ទះ​ខ្ញុំ​នឹង​រីក​ហើយ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា មិន​ថា​តែ​ភាគី​ខាងត្បូង​មានការ​អភិវឌ្ឍ​ទេ គឺ​នៅ​ភាគ​ខាងលិច​ខាងកើត រួម​ទាំង​តំបន់​អរិ​យក្ស​ក៏​នឹង​អភិវឌ្ឍន៍​ឲ្យ​មានការ​រីក​ផង​ដែរ ។ សម្តេច​បញ្ជាក់​ថា​៖«​តើ​ភ្នំពេញ​មាន​ដី​ប៉ុន្មាន​ពិតប្រាកដ សូ​ម្បី​តែ​អតីត​ព្រះ​គោរ​ណា ព្រះ​អង្គ​កសាង​វិមាន​ឯករាជ្យ​ក៏​មានទឹក​ដែរ ។ ផ្ទះ​ខ្ញុំ​នៅ​ក្បែរ​នឹង​ពេល​ខូង​ឃើញ​ស្មាច់ ដែល​គេ​បុក​ជំនាន់​មុន ។

អី​ញ្ចឹ​ង​ទេ​គេ​ជេរ​ចុះឡើង តែ​អត់​ទេ គឺ​យើង​ធ្វើ​នៅ​តែ​ធ្វើ ។ ខ្ញុំ​នៅ​តែ​និយាយ​ដដែល មាន​តែ​អ្នក​ឈ្នះ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​សរសេរ​ប្រវត្តិសាស្ត្រ យើង​ធ្វើ​នោះ​មិនមែន ប្រើ​អំណាច​ខុស​នោះ​ទេ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​រីក​ចម្រើន​របស់​អ្វី​ៗ​ទាំងអស់ គឺជា​ការ​រីក​ចម្រើន​ប្រទេស​ជាតិ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ