ខេត្តប៉ៃលិន ៖ គេសង្កេតឃើញមានប្រជាកសិករពោះម៉ាយម្នាក់ មានកូនស្រីតូចម្នាក់អាយុ៣ឆ្នាំនៅក្នុងបន្ទុក បានខិតខំប្រឹងប្រែងដាំដំណាំល្ហុងចំនួន៤ហិកតាក្នុងចំណោមផ្ទៃដីប្រមាណ១០ហិកតានៅជាប់នឹងជើងភ្នំខៀវ ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សម្រាប់បេះលក់បានប្រាក់មកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។
![Picture]()
មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏មានដាំដំណាំផ្សេងៗជាច្រើននៅលើដីចំការប្រមាណ១០ហិកតាផងដែរ ។ តែគាត់បារម្ភពីបញ្ហាសត្វស្វាទាំងហ្វូងដែលចូលស៊ី និងបេះផ្លែល្ហុង ដែលចូលក្នុងព្រៃភ្នំនាំកូនចៅមកស៊ីរាល់ថ្ងៃ ពិបាកនឹងក្នុងការការពារណាស់ ។
![Picture]()
បើតាមការរៀបរាប់ពីបុរសម្នាក់ឈ្មោះ មុត ស្មាអែល អាយុ៦៣ឆ្នាំ រស់នៅភូមិខាងលើ បាន ឱ្យភ្នាក់ងារយើងដឹងថា ៖ រូបគាត់បានដាំល្ហុងមួយប្រភេទឈ្មោះ «ហូឡេន» ចំនួនជាង៤០០០ដើម ដែលជាតម្រូវការទីផ្សារនៅលើផ្ទៃដីប្រមាណ១០ហិកតា ។
![Picture]()
គាត់បន្តទៀតថា ដំណាំល្ហុងប្រភេទនេះ កាលពីមុនពុំទាន់មានករណីជំងឺកូវីដ១៩ នៅពេលទុំបេះលក់១គីឡូក្រាមតម្លៃ២០០០រៀល ដោយមានម៉ូយធ្វើដំណើរមកពីក្រុងប៉ៃលិន ចូលទៅម៉ៅទិញពេលជិតទុំ រួចបេះដឹកយកទៅលក់បន្តនៅតាមបណ្តាខេត្តនានា ។ គាត់ដាំដំណាំល្ហុងប្រភេទ «ហូឡេន»នេះ អស់រយ:ពេលជាង៣ឆ្នាំមកហើយ គឺគេទិញយកទៅទទួលទាននៅពេលទុំ មិនមែនជាប្រភេទល្ហុងបន្លែនោះឡើយ ហើយល្ហុងនេះដោយមានរសជាតិផ្អែមឆ្ងាញ់ ។
![Picture]()
គាត់បន្តទៀតថា តែអ្វីដែលធ្វើឱ្យគាត់មានការព្រួយបារម្ភនោះ ដោយសារតែនៅក្នុងចំការរបស់គាត់ជាប់នឹងជើងភ្នំខៀវ សម្បូរទៅដោយសត្វស្វាដែលចូលមកស៊ីផ្លែល្ហុងរបស់ខ្លួនជារៀងរាល់ថ្ងៃ នៅពេលដែលល្ហុងចាស់ជិតទុំ គឺចូលបេះស៊ីទាំងហ្វូងតែម្តង ហើយជញ្ជូនផ្លែល្ហុងឡើងទៅលើភ្នំថែមទៀតស្ទើរតែអស់ពីដើមទៅហើយ ។ ជួនកាលក៏មានសត្វជ្រូក ព្រៃចេញពីក្នុងព្រៃភ្នំ មកស៊ីដំណាំរបស់គាត់ នាពេលយប់ស្ងាត់ផងដែរ ។
![Picture]()
គាត់បញ្ជាក់ទៀតថា នៅលើដីចំការខាងលើនេះ គាត់មិនត្រឹមតែដាំបន្លែល្ហុងប៉ុណ្ណោះទេ គឺមានដាំដំណាំហូបផ្លែជាច្រើនទៀត ដូចជា ស្វាយកែវរមៀត ក្រូចសើច អំពិល ក្រូចខ្លុង មៀនកោះក្របី ដើមខ្នុរ ដើមទឹកដោះជាដើម ។ ជាពិសេសជារៀងរាល់ថ្ងៃចុងសប្តាហ៍ មានប្រជាពលរដ្ឋជាច្រើន ដែលរស់នៅក្នុងក្រុងប៉ៃលិន តែងតែបើកបរម៉ូតូ និងរថយន្ត ទៅលេងក្នុងចំការរបស់គាត់ រហូតដល់ពេលល្ងាច ទើបនាំគ្នាត្រឡប់មកផ្ទះវិញ ។
![Picture]()
គាត់ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលឈប់សម្រាកពីការងារអាចចូលទៅលេងចំការ របស់គាត់ ដោយទិញផ្លែឈើផ្សេងៗ និងផ្លែល្ហុងជាដើម ព្រោះជាផ្លែឈើធម្មជាតិសុទ្ធសាធ អត់មានប្រើជីគីមីអ្វីនោះឡើយ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ