រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលស្គាល់ការវិភាគរបស់អ្នកវិភាគនៅក្រៅប្រទេសមួយចំនួនត្រឹមត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសជួយចេញថ្លៃយន្តហោះជូនអ្នកវិភាគបញ្ហានយោបាយនៅក្រៅប្រទេស ដែលបានវិភាគនយោបាយរបស់កម្ពុជា ដើម្បីមកមើលពីការអភិវឌ្ឍន៍របស់កម្ពុជា ជាក់ស្តែងតែម្តង ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានលើកឡើងថា មានទស្សនវិទូ មានប្រវត្តិវិទូ សេត្តវិទូ ប៉ុន្តែក៏មានអាល្ងង់ទូដែរ នោះទស្សនៈប្រវត្តិសាស្ត្រ ។ សម្តេចបន្តថា មនុស្សណាក៏ដោយបើមិនផ្អែកលើប្រត្តិសាស្ត្រ និងមិនទទួលស្គាល់ សង្គ្រាម តាំងពីឆ្នាំ១៩៧៥ផង អត់ទទួលស្គាល់ប៉ុលពត កាប់សម្លាប់មនុស្សផង ហើយផលវិបាកនៃរបបប៉ុលពតឲ្យមានកុមារកំព្រា ស្ត្រីមេម៉ាយ ការព្រាត់ប្រាស់និរាស ហើយសង្គ្រាមនៅបន្តរហូតដល់បញ្ចប់ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះៗ អ្នកមិនទទួលស្គាល់ ចំណុចនឹងផង បែរជាច្បិចយកសភាពការណ៍សព្វតែមួយគត់មកវិភាគនោះ ទៅបីជាអ្នកមាន បណ្ឌិតដឹកនាំឡាន ទាំងតោនក៏ខ្ញុំនៅហៅអ្នកជាអាល្ងង់ទូដដែល ។ សម្តេចលើកឡើងថា លោកម៉ក់ ហឺន មិនមែនជាអ្នកល្ងង់ទូនោះទេ ។
យ៉ាងណាលោក ពូ បានវិភាគមានលក្ខណៈជាប្រវត្តិសាស្ត្រ ដែលអាចទទួលយកបាន តែក៏មានចំណុចខ្លះខុសដែរ ។ ក្នុងដឹកនាំប្រទេសឲ្យមានភាពរីកចម្រើន និងភាគសភាពការណ៍នោះសម្តេចបញ្ជាក់ថា៖«ខ្ញុំប្រើវិធីសាស្ត្រ៣ ផ្គួបផ្សំគ្នាមាន ១. វិធីសាស្ត្រប្រវត្តិសាស្ត្រ ២. វិចារៈវិជ្ជា និង៣. ឡូស៊ិច ឬកត្តាវិជ្ជា ។ ទាំងនេះគឺជាអ្វីដែលហ៊ុន សែន ធ្វើការវិភាគសភាពនៅពេលខាងមុខ» ។
សម្តេចក៏បានលើកឡើងថា ការវិភាគរបស់លោក ម៉ក់ ហឺន ចំពោះការថា សម្តេចទាល់ច្រក គឺប៉ុល ពត ចង់សម្លាប់ហើយបានរត់នោះ គឺមិនត្រូវទេ ។ ដោយសារពេលនេះសម្តេច និងសម្តេច ហេង សំរិន មិនបាននៅជាមួយគ្នានោះទេ ។ សម្តេចថា សម្តេចបានចេញទៅកសាងកងទ័ពតាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំណែកសម្តេច ហេង សំរិន បានចេញទៅ ឆ្នាំ១៩៧៨ ។ សម្តេចបញ្ជាក់ថា ៖«ខ្ញុំជាស្ថាបនិកនៃកងកំលាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា មិនមែនគ្រាន់តែជាមេបញ្ជាការនោះទេ ។ ចំណុចនះជាចំណុចដែលខ្ញុំស្ថិតក្នុងស្ថានភាពទាល់ច្រកនោះទេ ប៉ុន្តែខ្ញុំ គឺជាអ្នកស្វែងរកផ្លូវសង្គ្រោះជាតិ» ។
សម្តេចក៏បានលើកឡើងថា រាល់សកម្មភាពរំដោះប្រទេស សម្តេចមានវត្តមានទាំងអស់ ដែលបានចារជាប្រវត្តិសាស្ត្រតែម្តង ។ ចំពោះឈ្មោះរណសិរ្ស គឺជាសម្តេចជាអ្នកស្នើឡើង ដោយសារជាកងទ័ពដែលសម្តេចជាអ្នកបង្កើត ឈ្មោះថា «កងកំលាំងប្រដាប់អាវុធ សង្គ្រោះជាតិកម្ពុជា» ។ ជាមួយគ្នានោះដែរ សម្តេចបញ្ជាក់ថា«លោកពូវិភាគត្រូវដែរ ហើយគាត់ថាគាត់មកភ្នំពេញដែរ កាលសម័យនោះមុននឹងចេញទៅអាមេរិកតាមប្រទេសថៃ ។ អាលូវសូមអញ្ជើញលោកពូ (ម៉ក់ហឺន)មកលេងភ្នំពេញ ខ្ញុំចេញសំបុត្រយន្តហោះឲ្យ ខ្ញុំប៉ាវឲ្យពូមកមើលភ្នំពេញបច្ចុប្បន្នខុសនឹងភ្នំពេញ កាលពីពេលលោកពូចេញយ៉ាងម៉េច ។ ទាំងលោក ចិត្រា លោក សុបិន លោកគ្រឹស្នា ដែលជាអ្នកវិភាគនៅខាងក្រៅ ។ អាលូវបើចង់មកខ្ញុំជួយចេញសំបុត្រយន្តហោះ មកស្រុកខ្មែរខ្ញុំជួយចេញថ្លៃសំបុត្រឲ្យ ដើម្បីដឹងថា ស្រុកខ្មែរយ៉ាងម៉េច»។
សម្តេចក៏បានសរសើចំពោះអ្នកវិភាគនៅក្រៅប្រទេស ជាងអ្នកវិភាគនៅក្នុងប្រទេស ដែលគ្រាន់តែវិភាគទាំងមិនស្គាល់ពីនយោបាយឈ្នះៗផង ។ ផ្ទុយទៅវិញ មិនបានធ្វើអ្វីផង ។ តែខ្ញុំបានបញ្ជាក់ការឈ្នះៗ គឺការបញ្ចប់សង្គ្រាម ដែលកើតតាំងពីឆ្នាំ១៩៧០ ប៉ុន្តែការតស៊ូ តាមផផ្លូវនយោបាយ គឺដំណើរការធម្មតា នៃប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ ។
សម្តេចក៏បានបន្ថែមថា ដោយសារភាពអគិតមិនយកការពិតបានទេ ។ ខ្ញុំសូមអរគុណចំពោះអ៊ុនតាក់ ហើយខ្ញុំជាសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលពេលនេះ មានតែ២ នាក់ គឺខ្ញុំ និងសម្តេចពិជ័យសេនាទៀ បាញ់ ជាម្ចាស់សហត្ថលេខី ហើយជាស្ថាបនិកនៃកាចរចាសីហនុ ហ៊ុន សែន ហើយក៏ជាស្ថាបនិកនៃកិច្ចព្រមព្រៀងប៉ារីសផងដែរ៕
ចែករំលែកព័តមាននេះ