អគ្គិ​ភ័យ​ឆាប​ឆេះ​រោងចក្រ​ផលិត​វ៉ាក់​សាំង​​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​(វីដេអូ) – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​ឆាប​ឆេះ​រោងចក្រ​ផលិត​វ៉ាក់​សាំង​​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​(វីដេអូ)

4 ខែ មុន

ប្រទេស​ឥណ្ឌា ៖ ផ្សែង​យ៉ាង​ខ្មៅខ្មួល​បាន​ហុយ​ចេញ​ពីលើ​ទីតាំង​ផលិត​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​SERUM INSTITUTE OF INDIA នៅ​ទីក្រុង ​PUNE​ ភាគ​ខាងលិច​ឥណ្ឌា​។ អគ្គិភ័យ​នោះ…

ប្រទេស​ឥណ្ឌា ៖ ផ្សែង​យ៉ាង​ខ្មៅខ្មួល​បាន​ហុយ​ចេញ​ពីលើ​ទីតាំង​ផលិត​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​SERUM INSTITUTE OF INDIA នៅ​ទីក្រុង ​PUNE​ ភាគ​ខាងលិច​ឥណ្ឌា​។ អគ្គិភ័យ​នោះ ​បាន​កើត​ឡើង​​​កាលពី​ថ្ងៃ​ទី​២១ ខែ​​មក​រា ឆ្នាំ២០២១ ​ស្ថិត​នៅ​ក្នុង​ទីតាំង​នៃ​រោងចក្រ​ផលិត​វ៉ាក់​សាំង​​ធំ​បំផុត​នោះ​នៃ​ពិភពលោក ដែល​នៅ​ទីនោះ មាន​ផលិត​ជា​ពិសេស​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19​ ជា​ច្រើន​លាន​ដូ​ស ​ដែល​ទទួល​បាន​​អាជ្ញាប័ណ្ណ ពី​ក្រុមហ៊ុន ​ASTRAZENECA និង​សាកលវិទ្យាល័យ ​OXFORD​។

Picture

ទោះបី​យ៉ាងណា​ តាម​ទូរទស្សន៍​ឥណ្ឌា​នានា​បាន​ឱ្យ​ដឹង​​ថា ភ្លើង​បាន​ឆាបឆេះ​នៅ​ទីតាំង​ដែល​កំពុង​​សាងសង់ ស្ថិត​នៅ​ចន្លោះ​គ្នា​ជាមួយ​ទីតាំង​ផលិត​វ៉ាក់សាំង​។ ប្រភព​មួយ​របស់​ក្រុមហ៊ុន​SERUM INSTITUTE OF INDIA ​ក៏​បាន​ថ្លែង​ថា ទីតាំង​ផលិត​វ៉ាក់សាំង​នានា ​មិន​រង​ការ​ប៉ះ​ពាល់​ឡើយ ​ទោះ​បី​​មាន​ភ្លើង​ឆាបឆេះ​បែប​នោះ​ក្ដី ។ ហើយ​ផលិតកម្ម​វ៉ាក់សាំង​មិន​រង​ការ​ប៉ះពាល់​ឡើយ​ ព្រោះថា​ ​ភ្លើង​បាន​ឆាបឆេះ​ក្នុង​រោងចក្រ​ថ្មី​ដែល​កំពុង​សាងសង់​​។

គួរ​បញ្ជាក់ថា ឥណ្ឌា​ គឺ​ជា​ប្រទេស​ទី​២ នៅ​​លើ​ពិភពលោក ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយ​សារ​តែ​​វីរុស ​COVID-19 បន្ទាប់​ពី​សហរដ្ឋអាមេរិក ជាមួយ​អ្នក​ឆ្លង​ជាង​១០​លាន​នាក់ តែ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​មាន​អត្រា​ខ្សោយ​ជាង នៅ​តាម​ប្រទេស​នានា​ ពិសេស​បណ្ដា​ប្រទេស​នៅ​អឹរ៉ុប​​។

Picture

ចាប់តាំងពី​ខែមករា​មក ឥណ្ឌា​ បាន​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​២ ​ក្នុង​លក្ខណៈ​បន្ទាន់ គឹ​វ៉ាក់សាំង​COVISHIELD ជា​របស់​ក្រុមហ៊ុន​ ASTRAZENECA និង​សាកលវិទ្យាល័យ​ OXFORD​ ផលិត​ដោយ​ក្រុមហ៊ុន ​SERUM INSTITUTE OF INDIA ​ព្រមទាំង​វ៉ាក់សាំង ​COVAXIN ផលិត​ដោយ​​ក្រុមហ៊ុន​ក្នុងស្រុក ​BHARAT BIOTECH​ប​។

ឥណ្ឌា ​ចាប់​បើក​ធ្វើ​យុ​ទ្ធ​​នា​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត ដែល​សំដៅ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​៣០០​នាក់ រហូត​ដល់​ខែកក្កដា​ខាង​មុខ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture