អង់គ្លេស ៖ ជារឿងដ៏គួរឱ្យសោកស្តាយមួយ បន្ទាប់ពីសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី ២១ មករា នេះឱ្យដឹងថា លោកយាយម្នាក់ក្នុងចំណោមបងប្អូនភ្លោះ២នាក់ដែលមានអាយុវែងជាងគេបំផុតនៅចក្រភពអង់គ្លេស បានទទួលមរណភាព បន្ទាប់ពីឆ្លងកូវីដ១៩កាលពីដើមខែនេះ ពោលគឺប៉ុន្មានថ្ងៃ បន្ទាប់ពីលោកយាយនិងបងប្អូនភ្លោះរបស់គាត់ធ្វើតេស្តវិជ្ជមានវីរុសនេះ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/854d6fae5ee42911677c739ee1734486-7.jpg)
លោកយាយ Doris Hobday និងបងប្អូនភ្លោះលោកយាយ ដែលមានឈ្មោះថា Lilian Hobday ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗកាលពីដើមខែនេះ បន្ទាប់ពីមានអាការៈមិនស្រួលខ្លូនខ្លាំង ហើយត្រូវបានរកឃើញថាឆ្លងកូវីដ១៩ទាំង២នាក់។
លោកយាយ Doris Hobdayលោកយាយ Doris បានទទួលមរណភាពកាលពីថ្ងៃទី ៥ មករា ក្នុងអាយុ៩៦ឆ្នាំ ខណៈដែលលោកយាយ Lilian ទើបតែត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/3644a684f98ea8fe223c713b77189a77-5.jpg)
សូមបញ្ជាក់ថា លោកយាយជាបងប្អូនភ្លោះទាំង២រូបខាងលើរស់នៅក្នុងតំបន់ Tipton ភាគខាងលិចប្រទេស បានក្លាយជាឥស្សរជនល្បីល្បាញលើប្រព័ន្ធអ៊ីនធឺណិត និងធ្លាប់ចូលរួមកម្មវិធីទូរទស្សន៍មួយចំនួន ដើម្បីបង្ហាញពីទស្សនវិស័យវិជ្ជមានលើផ្លូវជីវិត ជាមួយនិងភាពក្រមិចក្រមើមរបស់ពួកគាត់ ដែលធ្វើឱ្យគ្រប់គ្នាផ្ទុះសំណើច៕
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/e2c0be24560d78c5e599c2a9c9d0bbd2-6.jpg)
ចែករំលែកព័តមាននេះ