ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក ៖ លោកស្រី​ កា​ម៉ា​ឡា​ហារី​ស បាន​ធ្វើ​សច្ចាប្រណិធាន កាលពី​ថ្ងៃ​ទី​២០​មក​រា ក្លាយជា​អនុ​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​របស់​សហរដ្ឋអាមេរិក ដោយ​ក្នុង​ពិធី​នោះ​លោកស្រី​បាន​យកដៃ​ដាក់​លើ​គម្ពីរ​ប៊ី​ប កាន់​ដោយ​ស្វាមី​លោក​DOUG EMHOFF​។…

សហរដ្ឋអាមេរិក ៖ លោកស្រី​ កា​ម៉ា​ឡា​ហារី​ស បាន​ធ្វើ​សច្ចាប្រណិធាន កាលពី​ថ្ងៃ​ទី​២០​មក​រា ក្លាយជា​អនុ​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​របស់​សហរដ្ឋអាមេរិក ដោយ​ក្នុង​ពិធី​នោះ​លោកស្រី​បាន​យកដៃ​ដាក់​លើ​គម្ពីរ​ប៊ី​ប កាន់​ដោយ​ស្វាមី​លោក​DOUG EMHOFF​។

អាយុ​៥៦​ឆ្នាំ​ លោកស្រី​ហារី​ស​ ជា​ព្រឹទ្ធ​សមាជិកា​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ជា​កូនស្រី​មាន​ឪពុក​ជា​ជនជាតិ​ហ្សា​ម៉ា​អី​ុ​ក​និង​ម្ដាយ​ជា​ជនជាតិ​ឥណ្ឌា​។ ក្នុង​ពិធី​ចូល​កាន់​តំណែង​នោះ​លោក​ស្រី​ថ្លែង​ថា លោកស្រី​សូម​គោរព​ចំពោះ​ម្ដាយ​លោកស្រី និង​បណ្ដា​អ្នក​ដែល​បាន​លះបង់​យ៉ាងច្រើន ដើម្បី​សិទ្ធិ​ស្មើភាព សេរីភាព​និង​យុត្តិធម៌ សម្រាប់​ទាំងអស់​គ្នា​។ ខ្ញុំ​តែង​គិតដល់​ម្ដាយ​ខ្ញុំ ដល់​បណ្ដា​នារី​គ្រប់​ជំនាន់ ទាំង​ស្បែក​ខ្មៅ ទាំង​អា​ស៊ី ទាំង​ស្បែក​ស ទាំង​បណ្ដា​អ្នកមាន​ដើម​កំណើត​ពី​អា​មេ​រិ​កឡា​ទី​ន ទាំង​ឥណ្ឌា​ដែល​បាន​បើក​នូវ​មាគ៌​៌ា​នោះ​។

ដោយ​អបអរ​ចំពោះ​ភាព​ក្លាហានរបស់​លោក​ចូ​បៃ​ដិ​ន ​ដែល​បាន​ជ្រើសរើស​លោកស្រី​ជា​ដៃគូ លោកស្រី​សន្យា​ថា ពេល​ខ្ញុំ​ក្លាយជា​នារី​ដំបូង​គេ​កាន់កាប់​តំណែង​នោះ វា​នឹង​មិន​មែន​ជា​លើក​ចុង​ក្រោយ​ទេ​។ កូនស្រី​គ្រប់​រូប​ដែល​បានឃើញ​រឿង​នា​យប់​ថ្ងៃ​ទី​២០​មក​រា​នេះ មើលឃើញ​ថា យើង​រស់នៅ​ក្នុង​ប្រទេស​មួយ​ដែល​ទទួល​បាន​គ្រប់​លទ្ធភាព​។

ក្នុង​ពេល​ឃោសនាបោះឆ្នោត ​ស្ត្រី​អតីត​រដ្ឋ​អាជ្ញា​រូប​នោះ តែង​អំពាវនាវ​ជាប់​ជា​និច្ច ឲ្យ​មានការ​រួមដៃគ្នា​ជា​ប្រវត្តិសាស្ត្រ ដោយ​បរិហារ​ការ​ប៉ុនប៉ង​នានា បំផ្លាញ​ការ​បោះ​ឆ្នោត​ក្នុង​បណ្ដា​រដ្ឋ​។

ទីបំផុត ​លោកស្រី​ក្លាយជា​អនុ​ប្រធានាធិបតី ហើយ​ចូល​ក្នុង​សេត​វិមាន ដោយ​ពិត​ណាស់​លោកស្រី​មាន​មហិច្ឆតាចង់​ក្លាយជា​ប្រធានាធិបតី​ក្នុង​ឆ្នាំំ​២០២៤​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ