ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ កំណត់​ផ្ទៃ​អាង​ស្តុក​ទឹក​បឹង​ត្របែក​រាជធានី​ភ្នំពេញ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​កំណត់​ផ្ទៃ​អាង​ស្តុក​ទឹក​បឹង​ត្របែក ដែល​មាន​ទំហំ ១៤៥.៦២៧ (​មួយ​រយ​សែន​សិប​ប្រាំ​ពាន់​ប្រាំមួយ​រក​ម្ភៃ​ប្រាំពីរ​ម៉ែត្រក្រឡា​) ម៉ែត្រគូប​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​កំណត់​ផ្ទៃ​អាង​ស្តុក​ទឹក​បឹង​ត្របែក ដែល​មាន​ទំហំ ១៤៥.៦២៧ (​មួយ​រយ​សែន​សិប​ប្រាំ​ពាន់​ប្រាំមួយ​រក​ម្ភៃ​ប្រាំពីរ​ម៉ែត្រក្រឡា​) ម៉ែត្រគូប​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ។ នេះ​បើ​តាម​អនុក្រឹត្យ ។

យោង​តាម​អនុក្រឹត្យ​បាន​ដែល​ចុះហត្ថលេខា ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០២០ បាន​បញ្ជាក់​ថា ត្រូវ​បាន​កំណត់​ផ្ទៃ​អាង​ស្តុ​ង​បឹង​ត្របែក​ទំហំ​១៤៥.៦២៧(​មួយ​រយ​សែន​សិប​ប្រាំ​ពាន់​ប្រាំមួយ​រក​ម្ភៃ​ប្រាំពីរ​ម៉ែត្រក្រឡា​)​ម៉ែត្រគូប ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ។ ការ​កំណត់​របស់​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ពី​មាន​សំណើរ​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​ជៀសវាង​ការ​រំលោភ​យក​ដី​បឹង​នេះ​បន្ត​ទៀត ។

យោង​តាម​លិខិត​របស់​គណៈរដ្ឋមន្ត្រី​ដែល​ចុះហត្ថលេខា ដោយ​លោក កែន ស​ត្ថា រដ្ឋមន្ត្រី​ទទួល​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា សំណើ​គោរព​សុំ​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ដើម្បី​ធ្វើការ​ស្ថាបនា​ជញ្ជាំង​ទប់​ដី អំពី​បេតុងអារម៉េ (Concrete Sheet-Pile) នៅ​អាង​ស្តុក​ទឹក​បឹង​ត្របែក ទំហំ​១៣,៣​ហិ​កតា និង​ជីក​ស្តារ​ជម្រៅ​អាង​ស្តុក​ទឹក​ឱ្យ​បាន​ជ្រៅ​ជាង​ពេល​បច្ចុប្បន្ន ដើម្បី​ដោះស្រាយ​ការ​លិចលង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

លិខិត​បន្ត​ថា​យោង ៖ -​លិខិត​លេខ​០៦៧/២០ លស​.​គ ចុះ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ -​លិខិត​លេខ​៦៥១ ខន​/០២០ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២០ របស់​ខុទ្ទកាល័យ​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ។

សេចក្តី​ដូច​មាន​ចែង​ក្នុង​កម្មវត្ថុ និង​យោង​ខាងលើ​ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាប​ជូន​ឯកឧត្តម ជ្រាប​ថា រាជរដ្ឋាភិបាល​យល់ព្រម​អនុញ្ញាត​ជា​គោល ការណ៍​ដូច​ខាងក្រោម ៖

១- ធ្វើការ​ស្ថាបនា​ជញ្ជាំង​ទប់​ដី​អំពី​បេតុងអារម៉េ​(Concrete Sheet-Pile) ព័ទ្ធ​ជុំវិញ​អាង​ស្តុក​ទឹក​បឹង ត្របែក​ទំហំ​១៣,៣​ហិ​កតា ដើម្បី​កុំឱ្យ​មានការ​រំលោភ​បន្ត​ទៀត​។

២-​ជីក​ស្តា​រអាង​ស្តុក​ទឹក​បឹង​ត្របែក​ខាងលើ​ឱ្យ​មាន​ជម្រៅ​ជ្រៅ​ជាង​ពេល​បច្ចុប្បន្ន ដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​កា​រក​ទឹកភ្លៀង ឱ្យ​ស្រប​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ឱ្យ​ស្ថានីយ​បូមទឹក​អាច​បូម​ទម្លាក់​បន្ត​ទៅ​កាន់​ប្រព័ន្ធ​បង្ហូរទឹក​នៅ​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ ។

៣-​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មិន​លើកលែង​ចំពោះ​អ្នក​ដែល​រំលោភ​កាន់កាប់ ហើយ​មក​ធ្វើការ​តវ៉ា និង​រារាំង​អាជ្ញាធរ ក្នុង​ពេល​ចុះ​អនុវត្ត​គម្រោង​ខាងលើ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ