ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចូ​ បៃ​ដិ​ន ​ធ្វើ​សច្ចាប្រណិធាន​ក្លាយ​ជា​ប្រធានាធិបតី​ទី​៤៦​ (វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ចូ ​បៃ​ដិ​ន ​អាយុ​៧៨​ឆ្នាំ ​បាន​ធ្វើ​សច្ចាប្រណិធាន ដោយ​យកដៃ​ដាក់​លើ​គម្ពីរ​ប៊ី​ប ​កាលពី​ថ្ងៃ​ទី​២០ ​មក​រា ក្លាយជា​ប្រធានាធិបតី​ទី​៤៦​…

សហរដ្ឋអាមេរិក ៖ លោក​ចូ ​បៃ​ដិ​ន ​អាយុ​៧៨​ឆ្នាំ ​បាន​ធ្វើ​សច្ចាប្រណិធាន ដោយ​យកដៃ​ដាក់​លើ​គម្ពីរ​ប៊ី​ប ​កាលពី​ថ្ងៃ​ទី​២០ ​មក​រា ក្លាយជា​ប្រធានាធិបតី​ទី​៤៦​ របស់​សហរដ្ឋអាមេរិក ក្នុង​ពិធី​ចូល​កាន់​តំណែង​មួយ ដែល​អ្នក​កាន់​តំណែង​មុន​លោក គឺ​លោក​ដូ​ណា​ល់ ​ត្រាំ ​មិន​បាន​ចូលរួម​ឡើយ ដោយ​ចាកចេញ​ទៅ​កាន់​រដ្ឋ​ផ្ល​រី​ដា តែ​ប៉ុន្មាន​ម៉ោង​មុន​ពិធី​នេះ​។

ដៃ​ធ្វេ​ង​ដាក់​លើ​គម្ពីរ​ប៊ី​ប ​ហើយ​ដៃស្ដាំ​លើក​ឡើង​លើ លោក​បៃ​ដិ​ន​ ជា​អតីត​អនុ​ប្រធានាធិបតី របស់​លោក​បា​រ៉ា​ក់ ​អូ​បា​ម៉ា និង​ជា​អ្នក​អាជីព​នយោបាយ​ចាប់តាំងពី​យូរ​មក​ហើយ បាន​ធ្វើ​សច្ចា​ប្រណិធាន ដោយ​លោក​សច្ចា​ជា​មហោឡារិក​ថា ខ្ញុំ​នឹង​បំពេញ​ដោយ​ស្មោះត្រង់​នូវ​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នឹង​ថា ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ថែរក្សា​និង​ការពារ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​។ លោក​សច្ចា​បែប​នោះ ​នៅ​កាំជណ្ដើរ​នៃ​វិមាន​កា​ពី​តូ​ល​។

ក្នុង​សុន្ទរ​ថា​ចូល​កាន់​តំណែង ប្រមុខរដ្ឋ​ថ្មី បាន​លើក​ពី​បញ្ហា​ជា​ច្រើន ហើយ​លោក​សម្ដែង​ការ​អប​អរសាទរ ចំពោះ​ទិវា​នៃ​ក្ដី​សង្ឃឹម សម្រាប់​ប្រទេស​។ លោក​បន្ត​ថា ​លទ្ធិប្រជាធិបតេយ្យ​ជា​អ្នក​ឈ្នះ​។ លោក​ពោល​បែប​នេះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ចោទប្រកាន់​នានា ពី​ការ​ក្លែងបន្លំ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​។

ទាក់ទិន​នឹង​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​នានា រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ក្នុង​នោះ​រួម​មានការ​វាយប្រហារ​លើ​វិមាន​កា​ពី​តូ​ល ដោយ​ពួក​បាតុករ​គាំទ្រ​លោក​ត្រាំ​ច្រើន​សិប​នាក់ លោក​បៃ​ដិ​ន​បាន​អំពាវនាវ​ឲ្យ​មាន​ឯកភាព​ជាតិ​ និង​អះអាង​ថា លោក​នឹង​តស៊ូ​ក្នុង​អាណត្តិ​របស់​លោក ប្រឆាំង​ឧត្ដម​ភាព​និយម​ស្បែក​ស និង​ភេរវកម្ម​ក្នុងស្រុក​។ លោក​បន្ត​ថា ​ទិស​ដៅ​របស់​យើង​គឺ​ធានា​បណ្ដា​បទ​ពិសោធន៍​ល្អ​ៗ​សម្រាប់​បណ្ដា​អ្នក​ប្រើប្រាស់​របស់​យើង​និង​បង្កើត​សហគមន៍​មួយ​ដែល​មានការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។ យើង​នឹង​ធ្វើការ​ដើម្បី​កែ​លម្អ​បទ​ពិសោធន៍​នោះ​។

ពិធី​ចូល​កាន់​តំណែង​របស់​លោក​បៃ​ដិ​ន​ប្រព្រឹត្ត​ទៅ​ក្នុង​កិច្ច​ការពារ​សន្តិសុខ​ខ្ពស់​បំផុត ជាមួយ​ការ​ដាក់​ពង្រាយ​កងកម្លាំង​ឆ្មាំ​ជាតិ​ប្រដាប់​ដោយ​អាវុធ​ជា​ច្រើន ហើយ​មាន​អ្នកចូលរួម​ត្រឹមតែ​២.០០០​នាក់ មក​ជួបជុំ​គ្នា​នៅ​តាម​កាំជណ្ដើរ​នៃ​វិមាន​កា​ពី​តូ​ល ដែល​បិទ​ច្រកចូល​នានា ដោយ​របាំង​បេតុង​និង​ដាក់​ពង្រាយ​កងកម្លាំង​សន្តិសុខ​។

អ្នកចូលរួម​ភាគច្រើន​អង្គុយ​តាម​កៅអី ដែល​ដាក់​ឃ្លាត​ៗ​ពី​គ្នា ដើម្បី​បង្ការ​ខ្លាច​ឆ្លង​វីរុស​COVID-19 ដែល​​កំពុង​រាតត្បាត​ខ្លាំង​បំផុត​ក្នុង​ប្រទេស​។ បណ្ដា​អ្នកចូលរួម​សុទ្ធតែ​ពាក់​ម៉ាស​។​ចំណែក​នៅ​ទី​លាន​NATIONAL MAILL​ដែល​តាម​ប្រពៃណី​ក្នុង​ពិធី​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី តែង​​មាន​មនុស្ស​ម្នា​លើកគ្នា​មក​ជា​ច្រើន​ដើម្បី​អបអរសាទរ តែ​លើក​នេះ​បិទ​មិន​ឲ្យ​ចូល ហើយ​ដាក់​រាយ​ជំនួស​មនុស្ស​ដោយ​ទង់ជាតិ​អា​មេ​រិ​ក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ