ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ត្រៀម​បង្ហាញ​នាវា​ផ្ទុក​យន្តហោះ​ទី​៣​ របស់​ខ្លួន

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ កាសែត​ចិន​ GLOBAL TIMES រាយការណ៍​នា​ថ្ងៃ​ទី​១៩​មក​រា​ថា នាវា​ផ្ទុក​យន្ត​ហោះ​ទី​៣ ​របស់​ចិន ត្រៀម​បង្ហាញ​ក្នុង​ឆ្នាំ​២០២១​នេះ ខណៈ​បណ្ដា​រូបភាព​ផ្កាយ​រណប…

ប្រទេស​ចិន ៖ កាសែត​ចិន​ GLOBAL TIMES រាយការណ៍​នា​ថ្ងៃ​ទី​១៩​មក​រា​ថា នាវា​ផ្ទុក​យន្ត​ហោះ​ទី​៣ ​របស់​ចិន ត្រៀម​បង្ហាញ​ក្នុង​ឆ្នាំ​២០២១​នេះ ខណៈ​បណ្ដា​រូបភាព​ផ្កាយ​រណប ដែល​ទើប​ចេញផ្សាយ បង្ហាញ​អនាគត​នាវា​ផ្ទុក​យន្តហោះ​នេះ​។

បណ្ដា​រូបភាព​នៃ​នាវា​ផ្ទុក​យន្តហោះ​ថ្មី​ចិន ត្រូវ​បាន​ផ្កាយ​រណប​ថត ពីលើ​ការដ្ឋាន​នាវា​JIANGNAN CHANGXING ហើយ​ត្រូវ​បាន​ចេញផ្សាយ តាម​បណ្ដាញ​សង្គម​WECHAT របស់​ទស្សនាវដ្ដី​ORDNANCE INDUSRY SCIENCE TECHNOLOGY​។ គេ​ជឿជាក់​ថា ​នាវា​ផ្ទុក​យន្តហោះ​ទី​៣ TYPE 003 នៅ​សល់​ពេល​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​បង្ហាញ ពោល​​គឺ​មុន​ដំណាច់​ឆ្នាំ​២០២១​នេះ ក៏​ទោះបី​មិន​ទាន់​មាន ការ​ធ្វើ​អត្ថាធិប្បាយ​ផ្លូវការ​ពី​រឿង​នោះ​នៅឡើយ​ក្ដី្ដ។

នាវា​ផ្ទុក​យន្តហោះ​TYPE 003​នឹង​ជានា​វា​ផ្ទុក​យន្តហោះ ធំ​ជាង​នាវា​ផ្ទុក​យន្តហោះ​SHANDONG ជានា​វា​ផ្ទុក​យន្តហោះ​ទី​២​របស់​ចិន​ទៅ​ទៀត​។ បណ្ដា​អ្នកជំនាញ​ការ​លើក​ឡើង​ថា នាវា​នោះ​មាន​ចំណុះ​ជិត​១០០.០០០​តោន ខណៈ​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក​KITTY HAWK​មាន​ចំណុះ​ត្រឹម​ជិត​៨០.០០០​តោន ទល់​នឹង​៤២.៥០០​តោន​សម្រាប់​នាវា​ផ្ទុក​យន្តហោះ​បារាំង​CHARLES DE GAULLE៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ