ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្រុង​ធ្លាប់​ព្រមាន​ផាកពិន័យ នៅ​តែ​មាន​អ្នក​ដើរ​បិទ​ស្ទីក​គ័​រយ៉ា​ង​អនាធិបតេយ្យ​

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​បិទ​ផ្សាយ​មួយ​សេរី ព្រោងព្រាត​ពាសពេញ​ក្រុងភ្នំពេញ​នេះ មិនមែន​ជា​ករណី​ទើប​កើត​មាន​ថ្មី​នោះ​ទេ បិទ​ស្ទីក​គ័​រ បូម​លូ មិន​ថា ផ្ទះ ជញ្ជាំង…

រាជធានី​ភ្នំពេញ ៖ ករណី​បិទ​ផ្សាយ​មួយ​សេរី ព្រោងព្រាត​ពាសពេញ​ក្រុងភ្នំពេញ​នេះ មិនមែន​ជា​ករណី​ទើប​កើត​មាន​ថ្មី​នោះ​ទេ បិទ​ស្ទីក​គ័​រ បូម​លូ មិន​ថា ផ្ទះ ជញ្ជាំង របង​វត្ត បង្គោល​ភ្លើង ដើមឈើ ប្រអប់​កុង​ទ័​រ​អគ្គិសនី រហូត​ដល់​រថយន្ត​ទៀត បាន​កើតឡើង​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ រហូត​មក​ទល់​ពេល​នេះ កាន់​អនាធិបតេយ្យ​ខ្លាំង​ឡើង​ៗ ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ ប៉ះពាល់​សោភ័ណ​ភាព​ទីក្រុង ។

ក្រដាស​ដែល​បិទ​នោះ មាន​ដាក់​លេខ​ទូរស័ព្ទ​ទាំងអស់ ផ្សព្វផ្សាយ​ពី​ការ​លក់​ដី​ថោក​ៗ ទទួល​បញ្ចាំ​ដែល​មានការ​ប្រាក់​ទាប បង្រៀន​តាម​ផ្ទះ សេវា​ប្រាក់​កម្ចី​មានការ​ប្រាក់​ទាប ហើយ​អ្វី​ដែល​ច្រើន​ជាងគេ​នោះ គឺ​ស្ទីក​គ័​រ បូម​លូ ។

មាន​ប្រជាពលរដ្ឋ​ខ្លះ ក៏​បាន​នាំ​គ្នា​បក​ក្រដាស​ទាំងនោះ​ចេញ​ដែរ ព្រោះ​បិទ​ជាន់​គរ​ផ្តុំ​លើ​គ្នា​ឡើង​ក្រាស់ អាក្រក់​មើល​ជាទី​បំផុត ប៉ុន្តែ​អ្នក​បក​មិន​ឈ្នះ អ្នក​ដើរ​បិទ​ទេ រំលង​ប៉ុន្មាន​ថ្ងៃ វិល​មក​រក​សភាព​ដើម​ដដែល ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០២០​នេះ ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​ហើយ ថតរូប​បាន​អ្នក​ដែល​ដើរ​បិទ​ស្ទីក​គ័​រទាំង​នោះ ភាគច្រើន គឺ​យុវវ័យ​ក្មេង​ៗ ដែល​ម្ចាស់​ឫ​ថៅកែ​អាជីវកម្ម បាន​ជួល​ពួក​គេ​អោយ​ដើរ​បិទ​គ្រប់​ទិស​ទី ។ ដោយ​អ្នក​ដើរ​បិទ​ទាំង​អស់នោះ មាន​ពាក់​ម៉ាស ពាក់មួក​សុវត្ថិភាព ស្ពាយ​កាបូប ដៃ​កាន់​ដុំ​ក្រដាស​ស្ទីក​គ័​រ (​ក្រដាស​មាន​ជ័រកាវ​) ។

មាន​មហាជន​ខ្លះ​លោក​ឆ្ងល់​ថា គ្រប់​ក្រដាស​ផ្សព្វផ្សាយ​ទាំងនោះ​សុទ្ធតែ​ដាក់​លេខ​ទូរស័ព្ទ​សម្រាប់​ទាក់ទង​ទាំងអស់ ហេតុ​អ្វី​អាជ្ញា​ធរមាន​សមត្ថកិច្ច មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​តែ​ពី​ជូនដំណឹង ព្រមាន ហើយ​នៅ​តែ​មាន​អ្នក​ដើរ​បិទ​អនាធិបតេយ្យ នៅ​តាម​ទី​សាធារណៈ កើត​មាន​ដដែល ?

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៦ កក្កដា ២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីជូនដំណឹង ព្រមាន​ពិន័យ​ដល់​គ្រប់​អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថាន​អប់រំ អង្គការ សមាគម និង​ក្រុមហ៊ុន​នានា ឲ្យ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​បិត​ផ្សាយ​បណ្ណ​ព័ត៌មាន ការ​ចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ការ​ចែក​ខិត្តប័ណ្ណ​ផ្សេង​ៗ និង​ប្រើ​ឧបករណ៍​បំពង​សំឡេង ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅ​តាម​ទី​សាធារណៈ ។

ដោយសារ​កន្លង​មក រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ធ្វើការ​ណែនាំ​ឲ្យ​បញ្ឈប់​ជា​ច្រើន​លើក​ហើយ ប៉ុន្តែ​បច្ចុប្បន្ន រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​តែ សង្កេត​ឃើញ​មាន​អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថាន​អប់រំ ក្រុមហ៊ុន​នានា បន្ត​ធ្វើការ​ចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ចែក​ខិត្តប័ណ្ណ តាម​ភ្លើងស្តុប បិត​ផ្សាយ​ព័ត៌មាន ប័ណ្ណ​ផ្សាយពាណិជ្ជកម្ម នៅ​តាម​បង្គោល​ភ្លើង ដើមឈើ របង​អគារ​សាធារណៈ របង​ការដ្ឋាន រមណីយ ដ្ឋា​ន គូរគំនូរ​អា​ហ្វី​ស ការ​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការ​ដង្ហែ​ក្បួន ផ្សព្វផ្សាយ​ផលិតផល​ផ្សេង​ៗ​នៅ​តាម​រថយន្ត ម៉ូតូ រ៉ឺ​ម៉ក និង​ការ​ដាក់​ឆត្រ តាម​ដងផ្លូវ​សាធារណៈ​ចែក​ស៊ី​មកា​ត ព្រមទាំង​ចែក​ខិត្តប័ណ្ណ​ផ្សេង​ៗ ដែល​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សោភ័ណ​ភាព សណ្ដាប់ធ្នាប់​សាធារណៈ អនាម័យ និង​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ ។

ដើម្បី​រួមចំណែក​លើកកម្ពស់​សោភណភាព និង​កិត្យានុភាព​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ជា​ថ្មី​ម្ដងទៀត ដល់​គ្រប់​អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថាន​អប់រំ អង្គការ សមាគម និង​ក្រុមហ៊ុន​នានា ត្រូវ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​ចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ចែក​ខិត្តប័ណ្ណ​តាម​ភ្លើងស្តុប បិត​ផ្សាយ​ប័ណ្ណ​ព័ត៌មាន ប័ណ្ណ​ផ្សាយពាណិជ្ជកម្ម នៅ​តាម​បង្គោល​ភ្លើង ដើមឈើ របង​អគារ​សាធារណៈ របង​ការដ្ឋាន រមណីយដ្ឋាន គូរគំនូរ​អា​ហ្វី​ស ការ​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការ​ដង្ហែ​ក្បួន ផ្សព្វផ្សាយ​ផលិតផល​ផ្សេង​ៗ នៅ​តាម​រថយន្ត ម៉ូតូ រ៉ឺ​ម៉ក និង​ការ​ដាក់​ឆត្រ​តាម​ដងផ្លូវ​សាធារណៈ​ចែក​ស៊ី​មកា​ត ព្រមទាំង​ចែក​ខិត្តប័ណ្ណ​ផ្សេង​ៗ ។ ទន្ទឹម​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្នុង​រាជធានី​ភ្នំពេញ រួម​ទាំង​រដ្ឋបាល​ខណ្ឌ សាលាសង្កាត់ និង​នគរបាល​ប៉ុស្តិ៍ ត្រូវ​យកចិត្តទុកដាក់ សហការ​ឃ្លាំមើល និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​នូវ​សកម្មភាព​អវិជ្ជមាន​ទាំងនេះ ហើយ​ត្រូវ​ធ្វើការ​អប់រំ ឬ​តម្រូវ​ឲ្យ​ចុះ​កិច្ចសន្យា ចំពោះ​មុខ​សមត្ថកិច្ច ឲ្យ​បាន​ច្បាស់លាស់ ព្រមទាំង​តម្រូវ​ឲ្យ​ចុះ​ប្រមូល ឲ្យ​បាន​ស្អាត​នូវ​សម្ភារ ដែល​បាន​បង្ក​ឲ្យ​បាត់បង់​សោភ័ណ​ភាព និង​របៀបរៀបរយ​សង្គម ។

រដ្ឋបាល​រាជធានី​ភ្នំពេញ គូសបញ្ជាក់​ថា ក្នុង​ករណី​មិន​រាងចាល ត្រូវ​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ស្ថាន​ទម្ងន់ទោស ដែល​សា​ម៉ី​ជន​បាន​ប្រព្រឹត្ត ឬ​ផ្អាក​អាជីវកម្ម ក្នុង​ករណី​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ