ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​គ្រឿងញៀ.ន​ជាង ៣​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​នាយករង វ័​រ វុ​ទ្ធ និង​មាន​ការសម្របសម្រួល​ដោយ​លោក ស៊ិត វណ្ណ​:…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​នាយករង វ័​រ វុ​ទ្ធ និង​មាន​ការសម្របសម្រួល​ដោយ​លោក ស៊ិត វណ្ណ​: ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ កាល​វេលា​ម៉ោង​១៤និង៣៥​នាទី​ថ្ងៃ​ទី​២២ ខែ វិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល ផ្លូវលំ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ ដោយ​អនុវត្ត​តាម​បញ្ជា​របស់​លោកនាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

ជា​លទ្ធផល កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មានឈ្មោះ អ៊ុ​ល ភារៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ និង​ដកហូត​បាន​វត្ថុ​តាង​មាន សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ ៣២៩៨.៥៤ ក្រាម (​ជាង​០៣​គីឡូក្រាម​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ