ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហោរាសាស្ត្រ​និង​ទំនោរ​របស់​មនុស្ស

3 ឆ្នាំ មុន

តាម​អ្នក​ទស្សនវិជ្ជា​ផ្នែក​ហោរាចារ្យ​បាន​រក​ឃើញ​ថា ហោរាសាស្ត្រ​ពិតជា​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់គំនិត​របស់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​មិន​អាច​កាត់​ផ្តាច់​ពី​ជំនឿ​បែប​អរូបី​នេះ​បាន​មែន ដែល​តារានិករ​ចាត់​ថា​ជំនឿ​នេះ​ជា​ទំនៀមទម្លាប់​របស់​មនុស្ស​ទៅ​ហើយ ។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា បច្ចុប្បន្ន​មាន​មនុស្ស​ច្រើន​ណាស់​ដែល​មាន​ទំនោរ​លើ​ការ​ទស្សន៍​ទាយ​បែប​ហុងស៊ុយ​ក្នុង​នោះ​ក៏​មាន អ្នក​រកស៊ី អ្នកធ្វើការ អ្នកតូច អ្នកធំ​មួ​យ​​ចំនួន​ផង​ដែរ​បាន​ទៅ​ឱ្យ​គ្រូ​ហោរ​មើល​ជោគជតារាសី​របស់​ខ្លួន​ថា​តើ​ឡើង​ឬ​ចុះ…

តាម​អ្នក​ទស្សនវិជ្ជា​ផ្នែក​ហោរាចារ្យ​បាន​រក​ឃើញ​ថា ហោរាសាស្ត្រ​ពិតជា​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់គំនិត​របស់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​មិន​អាច​កាត់​ផ្តាច់​ពី​ជំនឿ​បែប​អរូបី​នេះ​បាន​មែន ដែល​តារានិករ​ចាត់​ថា​ជំនឿ​នេះ​ជា​ទំនៀមទម្លាប់​របស់​មនុស្ស​ទៅ​ហើយ ។

យោង​តាម​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា បច្ចុប្បន្ន​មាន​មនុស្ស​ច្រើន​ណាស់​ដែល​មាន​ទំនោរ​លើ​ការ​ទស្សន៍​ទាយ​បែប​ហុងស៊ុយ​ក្នុង​នោះ​ក៏​មាន អ្នក​រកស៊ី អ្នកធ្វើការ អ្នកតូច អ្នកធំ​មួ​យ​​ចំនួន​ផង​ដែរ​បាន​ទៅ​ឱ្យ​គ្រូ​ហោរ​មើល​ជោគជតារាសី​របស់​ខ្លួន​ថា​តើ​ឡើង​ឬ​ចុះ ល្អ​ឬ​អា​ក្រ​ក់ ដោយ​ហោចទៅ​សូ​ម្បី​តែ​យុវវ័យ​មួយ​ភាគ​ធំ ដែល​ស្រលាញ់​គ្នា ឬ​ត្រូវ​រៀប​ការ​ជាមួយ​គ្នា​ក៏​បែរជា​មាន​ទម្លាប់​ទៅ​រក​គ្រូទាយ​ដើម្បី​ទស្សន៍​ទាយ​គុណ​គូរ​មើល​ពី​ជោគជតារាសី​ពួក​គេ​ជា​មុន​សិន​ដែរ ដោយ​គំនិត​ថា គ្រូទាយ​អាច​មើលឃើញ​ពី​អនាគត អាច​ដឹង​ថា​មានសំណា​ង​ល្អ ឬ​សំណាងអាក្រក់​ដើម្បី​ការពារ​បញ្ចៀស​ពី​គ្រោះ​ចង្រៃ​ផ្សេង​ៗ​បាន​ទាន់​ពេលវេលា ។

ជា​រួម​មក​ថ្វីបើ​មនុស្ស​មាន​ជំនឿ​លើ​ការ​ទស្សន៍​ទាយ​របស់​គ្រូ​ហោរ​មែនហើយ តែ​ក៏​យើង​ម្នា​ក់​ៗ​មិន​គួរ​មាន​ទំនោរ​ទៅ​លើស​ម្តី​ហោរ​ឱ្យ​ងប់​ង​ល់​ជ្រុល​ហួសពេក​ដែរ ជា​ពិសេស​ត្រូវ​មានកា​រ​គិតពិចារណា​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង​ធ្វើ​តាម​សម្តី​គ្រូ ដើម្បី​ចៀសវាង​ការ​ខាតបង់​ពេលវេ​លា ឬ​ក៏​លុយកាក់ ទ្រព្យធន​ផ្សេង​ៗ ម្យ៉ាងទៀត​កុំ​ព្រោះតែ​សម្តី​គ្រូ​ធ្វើ​ឱ្យ​កើត​អពមង្គល​នៃ​ជីវិត​គ្រួសារ​ក៏​មិន​ប្រពៃ​ដែរ​ត្រូវ​ជឿ​ដោយ​បញ្ញា កុំ​ចេះ​តែ​ជឿ​នោះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ